ដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីរបស់អគ្គលេខា លោក Nguyen Phu Trong និងបង្កើតកម្លាំងចលករនាំទំនាក់ទំនងទ្វេភាគីឡើងកម្ពស់ថ្មី

(VOVWORLD) -  ឆ្លើយសម្ភាសន៍របស់សារព័ត៌មាន វៀត ណាមក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀត ណាម  លោក Nguyen Phu Trong ប្រធានសមាគមមិត្តភាពរុស្សី-វៀតណាម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អប្រសើររវាងទំនាក់ទំនងរវាងសហព័ន្ធរុស្ស៊ីជាមួយវៀតណាម ។

បញ្ជាក់ពីសារៈសំខាន់នៃដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីលើកនេះរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong  បណ្ឌិត Vladimir Buianov  បានអះអាងថា វៀតណាមបានចាត់ទុករុស្ស៊ីជាដៃគូចម្បងក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ហើយផ្ទុយទៅវិញ វៀតណាមត្រូវបានរុស្ស៊ីកំណត់ថា មានទីតាំងសំខាន់បំផុតក្នុងតំបន់អាស៊ី តាមនោះ តម្រូវការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការគឺផ្តើមចេញពីប្រទេសទាំងពីរផងដែរ។ បណ្ឌិតរូបនេះបានជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងនាំមកនូវប្រសិទ្ធភាពថ្មីទាំងលើវិស័យនយោបាយនិងសេដ្ឋកិច្ចផង។ បណ្ឌិត Vladimir Buianov បានលើកឡើងថា ដំណាក់កាលដ៏វិជ្ជមានមួយនៃទំនាក់ទំនងសហប្រតិបត្តិការវាងសហព័ន្ធរុស្ស៊ីនិងវៀតណាមកំពុងបានបើកចំហរ ក្នុងនោះ ភាគីទាំងពីរបានផ្តោតសំខាន់លើការធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ