ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យនៅប្រទេសអឺរ៉ុបចំនួន៣របស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan

ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យនៅប្រទេសអឺរ៉ុបចំនួន៣របស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan - ảnh 1
លោក Nguyen Van Giau ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភាវៀតណាម

(VOVworld)-នាព្រឹកថ្ងៃទី១៥មេសា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen
 Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានមកដល់ទីក្រុង
 ហាណូយ បញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចនៅប្រទេសអឺរ៉ុប
ចំនួន ៣គឺស៊ុយអែត ហុងគ្រីនិងឆែក។ សម្រាប់ដំណើរទស្សនកិច្ចនៅស្វីស លោក
Nguyen Van Giau ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភាបានឲ្យ
ដឹងថា៖

        “ប្រធានរដ្ឋសភានៃប្រទេសទាំងពីរក៏ដូចជាមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់ស៊ុយ
អែតសុទ្ធតែមានបំណងអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀតទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីនាពេល
​ខាងមុខ។ថ្នាក់ដឹកនាំស៊ុយអែត ក៏បានវាយតម្លៃថា វៀតណាមទទួលបានជោគជ័យក្នុង
ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម”។

        រីឯក្នុងដំណើរទស្សនកិច្ចនៅប្រទេសហ៊ុងគ្រី របស់លោកស្រី Nguyen Thi Kim
 Ngan​ នោះ លោក Nguyen Van Giau បានវាយតម្លៃថា  ចំណុចសំខាន់ក្នុងដំណើរ
 ទស្សន​កិច្ចនេះគឺ ហុងគ្រីបានរៀបចំសិក្ខាសាលាជំនាញស្តីពី ពង្រឹងច្បាប់ក្នុងដំណើរ
ការធ្វើសមាហរណកម្មអន្តរជាតិ។​ សម្រាប់ប្រទេសឆែក លោក Nguyen Van Giau
ពិនិត្យថា៖

        “ពេលជួបធ្វើការជាមួយប្រធានាធិបតីឆែក នោះ លោកបានលើកច្បាស់ថា
ពីឥឡូវតទៅ គណៈប្រតិភូជាន់ខ្ពស់របស់ឆែកមកទស្សនកិច្ចនៅវៀតណាមគឺត្រូវ
 មានការអមដំណើររបស់អង្គភាពអាជីវកម្ម។ ពោលគឺ នាខែមិថុនាខាងមុខ ក្នុង
ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ប្រធានាធិបតីឆែកនឹងដឹកនាំអង្គភាព
អាជីវកម្មមួយចំនួនមកស្វែងរកដៃគូនិងស្វែងយល់ទីផ្សារវៀតណាមផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ