ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅវៀតណាមបើកទំព័រថ្មីក្នុងទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ
(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤។
ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី
លោក Dang Minh Khoi។ (រូបថត៖ VNA) |
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Vladimir Putin មកកាន់ប្រទេសវៀតណាម បន្ទាប់ពីលោកបានជាប់ឆ្នោតជាប្រធានាធិបតីសហព័ន្ធរុស្ស៊ី ឡើងវិញសម្រាប់អាណត្តិឆ្នាំ ២០២៤-២០៣០ កាលពីខែមីនាឆ្នាំ២០២៤។ ក្នុងបទ សម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់វិទ្យុសម្លេងវៀតណាម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក Dang Minh Khoi បាន មានប្រសាសន៍ថា ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតី Putin នឹង បើកទំព័រថ្មីក្នុងទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ៖
“ទំនាក់ទំនងរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីមានប្រវត្តិសាស្ត្រអភិវឌ្ឍន៍តាំងពីយូរណាស់មកហើយ ប៉ុន្តែប្រទេសទាំងពីរនៅតែមានលក្ខខណ្ឌដើម្បីបន្តអភិវឌ្ឍទំនាក់ ទំនងនេះ។ ដូច្នេះហើយ ខ្ញុំសង្ឃឹមថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin លើកនេះ មេដឹកនាំនៃប្រទេសទាំងពីរនឹងបង្កើនការផ្លាស់ប្តូរ ដើម្បី ជំរុញវិធានការពង្រឹងទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ឆ្លើយតបនឹង បំណងប្រាថ្នារបស់ថ្នាក់ដឹកនាំ សហគ្រិន និងប្រជាជននៃប្រទេសទាំងពីរ។ លើសពី នេះ ក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការរវាង ប្រជាជន និងប្រជាជន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអប់រំបណ្តុះបណ្តាលក៏ត្រូវបាន យកចិត្តទុកដាក់ពិសេសជានិច្ចផងដែរ”។
លោកឯកអគ្គរដ្ឋទូត Dang Minh Khoi ក៏បានលើកឡើងដែរថា ទោះបីជា ប្រជាជនរុស្ស៊ី និងប្រជាជនវៀតណាមមានចំណុចខុសប្លែកគ្នាក៏ដោយ ប៉ុន្តែប្រជាជាតិ ទាំងពីរមានចំណុចស្រដៀងគ្នានោះគឺមនោសញ្ចេតនាដ៏ស្មោះស្ម័គ្រ និងទំនាក់ទំនង កក់ក្តៅ។ កម្រមានប្រទេសណាដែលទំនាក់ទំនងរវាងប្រជាជនជាមួយប្រជាជនមាន ភាពជិតស្និទ្ធ រឹងមាំ និងស្មោះស្ម័គ្រដូច្នេះទេ៕