ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអេហ្ស៊ីបនៅវៀតណាមបានបើកទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគី
(VOVWORLD) -កាសែត Al Messa របស់អេហ្ស៊ីប បានចុះផ្សាយអត្ថបទ របស់អគ្គនិពន្ធនាយករង Rifaat Khaled បានវាយតំលៃថា៖ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែកញ្ញា របស់ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah El-Sisi
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអេហ្ស៊ីបនៅវៀតណាមបានបើកទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគី |
កាសែត Al Messa របស់អេហ្ស៊ីប បានចុះផ្សាយអត្ថបទ របស់អគ្គនិពន្ធនាយករង Rifaat Khaled បានវាយតំលៃថា៖ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែកញ្ញា របស់ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah El-Sisi តាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang នឹងបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងទ្វេភាគី ពីព្រោះនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតី អេហ្ស៊ីបចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនាឆ្នាំ១៩៦៣។ ដំណើរទស្សនកិច្ចរបស់ប្រធា នាធិបតីលោក Abdel-Fattah El-Sisi នៅវៀតណាមគឺមានសារៈសំខាន់ ព្រោះវាបានបើកចេញឱកាសជាច្រើនសម្រាប់ប្រទេសទាំងពីរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនយោបាយ ការទូត និងសេដ្ឋកិច្ច។ អគ្គនិពន្ធនាយករង កាសែត Al Messa លោក Rifaat Khaled បានអោយដឹងថា៖
"វៀតណាមបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងអាស៊ាន ពីព្រោះមិត្តចង់នាំមកនូវសន្តិសុខនិងស្ថេរភាពដល់តំបន់នេះ។ហើយដូចជាអ្វីដែលយើងបានឃើញវៀតណាមបានដើរតួនាទីដ៏ល្អក្នុងការអនុវត្តអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រ 1982 ។”