ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម គឺជាសញ្ញាសម្គាល់មួយដើម្បីពង្រឹង ពូនជ្រុំនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណាម-កម្ពុជា

(VOVWORLD) - ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក To Lam លើកនេះគឺជាសញ្ញាសម្គាល់មួយដើម្បីពង្រឹង ពូនជ្រុំនិងធ្វើឲ្យទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាកាន់តែស៊ីជម្រៅថែមទៀត។ 
ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម គឺជាសញ្ញាសម្គាល់មួយដើម្បីពង្រឹង ពូនជ្រុំនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណាម-កម្ពុជា - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang។ (រូបថត៖ VOV)
នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang នៅមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោកប្រធានរដ្ឋ To Lam តបតាមព្រះរាជអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចាប់ពីថ្ងៃទី១២-១៣ ខែកក្កដា។
យោងតាមលោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅ ព្រះរាជាណាចក្រកម្ពុជារបស់លោកប្រធានរដ្ឋ To Lam ធ្វើឡើងក្នុងបរិបទដែល ប្រទេសទាំងពីរទើបតែប្រារព្ធខួបលើកទី ៥៧ ទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ២៤ មិថុនា ១៩៦៧ - ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤)  ជាមួយនឹងសកម្មភាពមិត្តភាពជាបន្ត បន្ទាប់។ ដំណើរទស្សនកិច្ចលើកនេះក៏ប្រព្រឹត្តទៅបន្ទាប់ពីលោកប្រធានរដ្ឋ To Lam ឡើងកាន់តំណែងផងដែរ។ ប្រការនេះបញ្ជាក់ជាថ្មីម្តងទៀតនូវគោលជំហរ និងទស្សនៈ ដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដែលយកចិត្តទុកដាក់ជានិច្ចដល់ការពង្រឹង ពង្រីក និង អភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសជិតខាង រួមទាំងព្រះរាជាណាចក្រកម្ពុជា។ លោក ឯកអគ្គរដ្ឋទូត Nguyen Huy Tang បានសង្កត់ធ្ងន់ថា៖
“ក្នុងស្មារតីនោះ ខ្ញុំចាត់ទុកថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ To Lam ទៅកាន់ព្រះរាជាណាចក្រកម្ពុជា មានអត្ថន័យដ៏សែនសំខាន់ និងជ្រាលជ្រៅ ហើយនឹង ជាសញ្ញាសម្គាល់មួយដើម្បីពង្រឹង ពូនជ្រុំ និងធ្វើឲ្យទំនាក់ទំនងរវាងវៀតណាមនិង កម្ពុជាកាន់តែស៊ីជម្រៅថែមទៀត ស្របតាមបាវចនា អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង ថែរក្សាចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាមនិងកម្ពុជាឲ្យរឹងមាំជារៀងរហូត”។
លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានមានប្រសាសន៍ថា ក្នុងក្របខ័ណ្ឌ នៃដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនៅប្រទេសកម្ពុជា លោកប្រធានរដ្ឋ To Lam នឹង អញ្ចើញជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងពីរនឹង វាយតម្លៃទំនាក់ទំនងមិត្តភាពនាពេលកន្លងមក និងវិធានការនានាដើម្បីធ្វើឲ្យទំនាក់ ទំនងទ្វេភាគីកាន់តែស៊ីជម្រៅនាពេលខាងមុខ។ ក្រៅពីនេះ លោកប្រធានរដ្ឋក៏មានសកម្មភាពគួរឱ្យកត់សម្គាល់មួយចំនួនដូចជា៖ ជួបសំណេះសំណាលជាមួយសមាគមអតីតនិស្សិតកម្ពុជាដែលធ្លាប់ទៅសិក្សានៅប្រទេសវៀតណាម; ជួបសំណេះសំណាលជាមួយនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។ សកម្មភាពទាំងពីរនេះនឹងរួមចំណែករីកសាយភាយចំណងមិត្តភាព ក៏ដូច ជាទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ