ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ លោក Vo Van Thuong នាំមកនូវការរំពឹងទុកថ្មីចំពោះទំនាក់ទំនងវៀតណាម-អ៊ីតាលី

(VOVWORLD) - ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅវៀត ណាម លោក Antonio Alessandro បានមានប្រសាសន៍ដូច្នេះក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយវៀតណាម មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអ៊ីតាលី របស់ប្រធានរដ្ឋ លោក Vo Van Thuong និងលោកជំទាវភរិយា ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែកក្កដា។ 
ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ លោក Vo Van Thuong នាំមកនូវការរំពឹងទុកថ្មីចំពោះទំនាក់ទំនងវៀតណាម-អ៊ីតាលី - ảnh 1ឯកអគ្គរដ្ឋទូតអ៊ីតាលី លោក Antonio Alessandro បានផ្តល់បទសម្ភាសន៍ (រូបថត៖ TTXVN)

លោកឯកអគ្គរដ្ឋទូត Antonio Alessandro បានសង្កត់ធ្ងន់ថា ដំណើរទស្សនៈកិច្ចនេះមានអត្ថន័យខ្លាំងណាស់ ដែលបានប្រព្រឹត្តទៅក្នុងឱកាស ខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការ ទូត របស់ប្រទេសទាំងពីរ (២៣ មីនា ១៩៧៣-២៣ មីនា ២០២៣) និងរយៈពេល ១០ ឆ្នាំនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ (២១ មករា - ២១ មករា ២០១៣)។ លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា ប្រធានាធិបតីម្ចាស់ផ្ទះ Sergio Mattarella នឹងទទួលស្វាគមន៍លោកប្រធានរដ្ឋ Vo Van Thuong តាមពិធីបំពេញទស្សនកិច្ចផ្លូវរដ្ឋ។ ប្រមុខរដ្ឋទាំងពីរនឹងផ្លាស់ប្តូរ និងពិនិត្យឡើងវិញនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក ហើយទន្ទឹមនឹងនោះ នឹងកំណត់ទិសដៅអភិវឌ្ឍន៍សម្រាប់ពេលអនាគត។ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Vo Van Thuong នឹងរួមចំណែកក្នុងការតម្រង់ទិស និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ