ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ Truong Tan Sang ជំរុញទំនាក់ទំនងវៀតណាម-ចិន
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋចិន លោក Xí Jìnpíng ប្រធាន
រដ្ឋវៀតណាម លោក Truong Tan Sang នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការ ថ្នាក់
រដ្ឋនៅចិន ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២១ មិថុនាឆ្នាំ២០១៣។ ឆ្លើយសម្ភាសន៍មជ្ឈ
ដ្ឋានអ្នក សារព័ត៍មានវៀតណាម ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀត
ណាម លោក Kong Xuan You បានសម្ដែងគោលបំណងថា÷ ដំណើរទៅបំពេញ
ទស្សនកិច្ច លើកនេះ នឹងរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍
ទន្ទឹមនឹង នោះ ទទួល បានការព្រមព្រៀងជាច្រើន ក្នុងបញ្ហាផ្សេងៗ ដើម្បីបង្កើន
ទំនុកទុក ចិត្តគ្នាទៅវិញទៅមក អំពីនយោបាយ កិច្ចសហប្រតិបត្តិការប្រកបដោយ
ប្រសិទ្ធិភាព និងដោះស្រាយរាល់ការខ្វែងគំនិត រវាងប្រទេសទាំងពីរ ជំរុញទំនាក់
ទំនងចិន-វៀតណាម អភិវឌ្ឍន៍ឡើងកំរិតថ្មី។ ក៏តាម ឯកអគ្គរដ្ឋទូត Kong Xuan
You ថា÷ ក្នុងឆ្នាំ២០១៣នេះ ដោយបណ្ដាការខំប្រឹងប្រែងរួម រវាងប្រទេសទាំងពីរ ទំនាក់ទំនងសហប្រតិបត្តិការ ដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាមនិង
ចិន មានបណ្ដាការបោះជំហានថ្មី។ ប្រការនេះត្រូវបានបង្ហាញតាមរយះដំណើរទៅ បំពេញទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដែលបានប្រព្រឹត្តទៅជា ប្រចាំ ការផ្លាស់ប្តូររវាងបណ្ដាក្រសួង ស្ថាប័ន និងតំបន់នៃប្រទេសទាំងពីរ ប្រកប
ដោយ មានប្រសិទ្ធិភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម ត្រូវបានបើក
ទូលាយពីមួយ ថ្ងៃទៅមួយថ្ងៃ៕
|
ប្រធានរដ្ឋ Truong Tan San(TTXVN) |