|
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តីប្រទេសជប៉ុនលោក Shinzo Abe |
(VOVworld) - អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong នឹង
អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុនចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ កញ្ញា
តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីប្រទេសជប៉ុនលោក Shinzo Abe។ក្នុងឱ
កាសនេះ ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សលោក Hoang Binh
Quan មានអត្ថបទសរសេរដែលត្រូវបានចុះផ្សាលើកាសែត Japan Times ដោយ
ចំណងជើង “ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong បើក
ចេញទស្សនវិស័យសំរាប់ការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ជប៉ុន” ។ក្នុងអត្ថបទ
របស់ខ្លួន លោក Hoang Binh Quan បានថ្លែងថា ទំនាក់ទំនងរវាង ប្រទេសទាំងពីរក្នុង
ប៉ុន្មានឆ្នាំកន្លងទៅ មានការអភិវឌ្ឍន៍គួរឲ្យកត់សំគាល់ លើ គ្រប់ជ្រុងជ្រោយនិង
ស៊ីជំរៅ។ភាគីទាំងពីរបានកសាងទំនាក់ទំនងទំនុកទុកចិត្តនិងកំពុងនៅក្នុងដំណាក់
កាលអភិវឌ្ឍន៍ល្អបំផុតតាំងពីមុនមកដោយក្លាយទៅជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូ
លាយដើម្បីសន្តិភាពនិងភាពសម្បូររុងរឿងនៅទ្វីបអាស៊ី ”កាលពីខែមិនាឆ្នាំ
២០១៤។
តាមលោក Hoang Binh Quan ថា ដំណើរទស្សនកិច្ចនាពេលខាងមុខនេះរបស់
លោក Nguyen Phu Trong នឹងជារបត់សំខាន់មួយ ជំរុញយ៉ាងខ្លាំងក្លាទំនាក់ទំនង
វៀតណាម-ជប៉ុនតាមទិស “បង្កើនទំនុកទុកចិត្ត តភ្ជាប់សេដ្ឋកិច្ច បើកទូលាយ
កិច្ចសហប្រតិបតិ្តការ អភិវឌ្ឍន៍ដោយនិរន្តរភាពនិងឆ្ពោះទៅអនាគត៕