ដំណើរសួរសុខទុក្ខ ជូនអំណោយបុណ្យតេតដល់កម្មាភិបាល យុទ្ធជននិងប្រជាជន នៅតំបន់កោះសមុទ្រភាគនិរតីបន្សល់ទុកមកនូវចំណាប់អារម្មណ៍និងមនោសញ្ចេតនាដ៏ល្អប្រសើរ

(VOVWORLD) - ក្រុមការងារបានទៅកាន់កោះនានា នៃខេត្ត Ca Mau ខេត្ត Kien Giang ដើម្បីសួរសុខទុក្ខ ជូនពរបុណ្យតេតដល់កម្មាភិបាល យុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅទីនោះ ក៏ដូចជាអាជ្ញាធរនិងអ្នកស្រុកផងដែរ។ 

ដំណើរសួរសុខទុក្ខ ជូនអំណោយបុណ្យតេតដល់កម្មាភិបាល យុទ្ធជននិងប្រជាជន នៅតំបន់កោះសមុទ្រភាគនិរតីបន្សល់ទុកមកនូវចំណាប់អារម្មណ៍និងមនោសញ្ចេតនាដ៏ល្អប្រសើរ - ảnh 1(រូបថត៖ qdnd.vn)
ក្រោយរយៈពេល៥ថ្ងៃ ដំណើរសួរសុខទុក្ខ ជូនអំណោយបុណ្យតេតដល់កម្មា ភិបាល យុទ្ធជន និងប្រជាជននៅតាមកោះនានានៃតំបន់សមុទ្រភាគនិរតី ដែលបាន ធ្វើឡើងដោយបញ្ជាការដ្ឋានតំបន់ទី៥កងទ័ពជើងទឹក សហការជាមួយខេត្ត ក្រុង មួយចំនួន បានបិទបញ្ចប់ប្រកបដោយសុវត្ថិភាព ហើយបន្សល់ទុកមកនូវមនោ សញ្ចេតនាដ៏ល្អប្រសើររវាងកងទ័ពនិងប្រជាជន។ ក្រុមការងារបានទៅកាន់កោះនានា នៃខេត្ត Ca Mau ខេត្ត Kien Giang ដើម្បីសួរសុខទុក្ខ ជូនពរបុណ្យតេតដល់កម្មាភិបាល យុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅទីនោះ ក៏ដូចជាអាជ្ញាធរនិងអ្នកស្រុកផងដែរ។ លោកវរនាវីឯក Pham Quang Vinh មេបញ្ជាការរងតំបន់ទី៥កងទ័ពជើងទឹក បានចែករំលែកថា៖
“ដំណើររបស់យើងខ្ញុំបានសម្រេចជោគជ័យល្អប្រសើរ ដោយនាំមកនូវមនោ សញ្ចេតនាដ៏ស្មោះស្ម័គ្រ ការចែករំលែកពីដីគោកជាមួយកងទ័ពនិងប្រជាជននៅតាម បណ្ដាកោះភាគនិរតីរបស់មាតុភូមិ។ បងប្អូនកម្មាភិបាល យុទ្ធជននិងប្រជាជននៅទី នោះ សុទ្ធតែរំភើបចិត្តយ៉ាងខ្លាំង ហើយប្ដេជ្ញាចិត្តការពារភាពសុខសាន្តត្រាណនៃកោះ សមុទ្រមាតុភូមិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ