ដំណោះស្រាយចំនួន ៥ សម្រាប់ខេត្ត Binh Thuan អភិវឌ្ឍន៍តាមទិសបៃតង ឆាប់រហ័ស និងនិរន្តរភាព

(VOVWORLD) - បន្តដំណើរទស្សនកិច្ចការងារនៅខេត្ត Binh Thuan នាព្រឹកថ្ងៃទី ៣១ សីហា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តស្តីអំពីស្ថានភាពសេដ្ឋកិច្ចសង្គមនាពេលកន្លងមក និងទិសដៅអភិវឌ្ឍន៍នាពេលខាងមុខ។

ដំណោះស្រាយចំនួន ៥ សម្រាប់ខេត្ត Binh Thuan អភិវឌ្ឍន៍តាមទិសបៃតង ឆាប់រហ័ស និងនិរន្តរភាព - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញថ្លែងក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Binh Thuan (រូបថត៖ Duong Giang/TTXVN)

ធ្វើការវិភាគអំពីសក្ដានុពល ឱកាស និងគុណសម្បត្តិប្រកួតប្រជែងរបស់ Binh Thuan នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើថា នាពេលខាងមុខ Binh Thuan ត្រូវអភិវឌ្ឍន៍តាមទិសបៃតង ឆាប់រហ័ស និងនិរន្តរភាព។ ដើម្បីបំពេញបានកត្តានេះ Binh Thuan ត្រូវធ្វើឱ្យបានល្អជាមួយនឹងដំណោះស្រាយចំនួន៥ នោះគឺ ភាពជាអ្នកដឹកនាំ ទិសដៅ ការគ្រប់គ្រង និងការអនុវត្ត; ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់; ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ; ការបង្កើតយន្តការ និងគោលនយោបាយ; ការការពារបរិស្ថាន ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពល ហើយដំណោះស្រាយទាំងនេះត្រូវតែបម្រើដល់ការអភិវឌ្ឍតាមទិសបៃតង ឆាប់រហ័ស និងនិរន្តរភាព។

លោក នាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Binh Thuan ផ្តោតរាល់ធនធានលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម អភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ទន្ទឹមជាមួយគ្នានោះ អនុវត្តន៍ដំណោះស្រាយស្របគ្នាលើកំណែទម្រង់រដ្ឋបាល ការកែលម្អបរិយាកាសវិនិយោគអាជីវកម្ម ហើយផ្តោតលើការអភិវឌ្ឍវប្បធម៌ សង្គម ក៏ដូចជា ការការពារបរិស្ថាន ...៕

ប្រតិកម្មទៅវិញ

ផ្សេងៗ