(VOVworld) - រដ្ឋាភិបាលវៀតណាមទើបនឹងបានចេញផ្សាយសេចក្ដីសំរេចចិត្តស្ដីពី
ភារកិច្ច ដំណោះស្រាយអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៥។តាម
នោះបង្កើនស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចប្រមូលផ្ដុំដោះស្រាយការលំបាកក្នុងសកម្មភាព
ផលិតកម្ម អាជីវកម្ម។អនុវត្តយ៉ាងខ្លាំងក្លាជំហានលោតផ្លោះយុទ្ធសាស្ត្រ រៀបចំ
រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញផ្សាភ្ជាប់នឹងការផ្ទេប្ដូររូបសណ្ឋានកំណើន
លើកកំពស់ប្រសិទ្ធភាពនិងសមត្ថភាពប្រកួតប្រជែង ខំប្រឹងប្រែងទទួលបាន
កំណើនខ្ពស់ជាងឆ្នាំ២០១៤។បន្តអភិវឌ្ឍន៍វិស័យសង្គម វប្បធម៌ អប់រំ វិទ្យាសាស្ត្រ
បច្ចេកវិទ្យា ការពារបរិស្ថាន កែលំអរជីវភាពរស់នៅរបស់ប្រជាជន ជំរុញខ្លាំង
កំណែទម្រង់រដ្ឋបាល កំណែទម្រង់យុត្តិធម៌ បង្ការប្រយុទ្ធប្រឆាំងអំពើពុករលួយ អនុវត្តការសន្សំសម្ចៃ។ទន្ទឹមនឹងនោះបង្កើនកិច្ចការពារប្រទេស សន្តិសុខ ការពារ
រឹងមាំអធិបតេយ្យភាពជាតិ ធានាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាព
សង្គម លើកកំពស់ប្រសិទ្ធភាពនៃកិច្ចការបរទេស ធ្វើសមាហរណកម្មនិងកិច្ច
សហប្រតិបតិ្តការអន្តរជាតិ។
ដើម្បីអនុវត្តគោលនយោបាយរូបីយវត្ថុឲ្យបានម្ចាស់ការនិងសកម្ម រដ្ឋាភិបាលបាន
សំណូមពរឲ្យធនាគារជាតិវៀតណាមសហការជាមួយក្រសួង ស្ថាប័ន តំបន់នានា ក្នុងការប្រតិបតិ្តតាមគោលនយោបាយរូបីយវត្ថុ ត្រួតពិនិត្យអតិផរណាតាម គោល
ដៅបានដាក់ចេញ ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញកំណើនសេដ្ឋកិច្ចនិង
អភិវឌ្ឍន៍ទីផ្សារហិរញ្ញវត្ថុ ភាគហ៊ុន។រដ្ឋាភិបាលបានសំណូមពរឲ្យក្រសួងឧស្សា
ហពាណិជ្ជកម្មបើកទូលាយទីផ្សារ ម្ចាស់ការចូលរួមការចរចារអំពីកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរី (FTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗទៀត តាមទិស
ជំរុញការបើកទ្វាទីផ្សារសំរាប់ប្រភេទកសិផល រុក្ខផល និងជលផលវៀតណាម។
រដ្ឋាភិបាលក៏ បានបញ្ជាណែនាំក្រសួង ស្ថាប័នមជ្ឈឹម គណៈកម្មាធិការប្រជាជន
ខេត្ត ក្រុងក្រោមឪវាទមជ្ឈឹម ខិតខំប្រឹងប្រែងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ
បណ្ដាគោលដៅ ភារកិច្ចដូចជា អនុវត្តគោលនយោបាយហិរញ្ញវត្ថុយ៉ាងម៉ឹងម៉ាត់
សន្សំសំចៃ និងមានប្រសិទ្ធភាព បង្កើនការត្រួតពិនិត្យទីផ្សារ តំលៃ ខំប្រឹងប្រែង
កាត់បន្ថយអត្រាប្រាក់បំណុលខូចក្រោម៣%នាចុងឆ្នាំ២០១៥ និងបន្តជំរុញខ្លាំង
ការរៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញ៕