ដើមពោធិ៍ព្រឹក្សនៅវត្ត Tran Quoc ជានិមិត្តរូបនៃចំណងមិត្តភាពរវាងវៀតណាមនិងឥណ្ឌា

(VOVWORLD) -  នារសៀលថ្ងៃទី ២២ ខែធ្នូ នៅវត្ត Tran Quoc នៃទីក្រុងហាណូយ សមាគមព្រះពុទ្ធសាសនាវៀត ណាម បានរួមសហការជាមួយស្ថានទូតឥណ្ឌាប្រចាំនៅវៀត ណាមដើម្បីរៀបចំពិធីអបអរសាទរខួបលើកទី ៦០ ឆ្នាំ នៃព្រឹត្តិការណ៍ ប្រធានាធិបតីឥណ្ឌា លោក Rajendra Prasad ប្រគល់ជូនលោកប្រធានហូជីមិញ ដើមពោធិ៍ព្រឹក្ស ដែលដាំនៅវត្ត Tran Quoc ផងដែរ (១៩៥៩ - ២០១៩)។

ដើមពោធិ៍ព្រឹក្សនៅវត្ត Tran Quoc ជានិមិត្តរូបនៃចំណងមិត្តភាពរវាងវៀតណាមនិងឥណ្ឌា - ảnh 1ដើមពោធិ៍នៅវត្ត Tran Quoc គឺជានិមិត្តរូបនៃការផ្សារភ្ជាប់វប្បធម៌និងអរិយធម៌ដ៏យូរលង់រវាងវៀតណាមនិងឥណ្ឌា

សូមជម្របថា មុននេះ ៦០ ឆ្នាំ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមនោះ ប្រធានាធិបតីឥណ្ឌា លោក Rajendra Prasad បានយកជាប់តាមខ្លួននូវកូនដើមពោធិ៍ព្រឹក្ស ដែលបានបង្កាត់ចេញពីដើមពោធិ៍ព្រឹក្សដ៏សក្តិសិដ្ឋនៅឯទីសក្ការៈដែលព្រះពុទ្ធត្រាស់ដឹង ដើម្បីប្រគល់ជូនដល់លោកប្រធានហូជីមិញ។ ដើមពោធិ៍ននេះត្រូវបានដាំនៅវត្ត Tran Quoc។ យ៉ាងណាមិញ ថ្នាក់ដឹកនាំជាន់ខ្ពស់ឥណ្ឌាជាច្រើនរូប នៅពេលដែលបានអញ្ជើញធ្វើទស្សនកិច្ចជាផ្លូវការនៅវៀតណាម តែងតែមានដំណើរទស្សនាវត្ត Tran Quoc ដើម្បីគោរពបូជាព្រះពុទ្ធនិងគយគន់ដើមពោធិ៍ដែលជានិមិត្តរូបនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ដើមពោធិ៍ព្រឹក្សតែងតែត្រូវបានថែរក្សាយ៉ាងល្អ។ បច្ចុប្បន្ន វត្តក៏បានបណ្តុះដើមពោធិ៍នេះទៅជា៣០០ដើម  ហើយត្រូវបានយកទៅដាំនៅគ្រប់ខេត្តក្រុងទូទាំងប្រទេស ជាពិសេស នៅប្រជុំកោះ Truong Sa, ឈាបនដ្ឋាន និងបេតិកភណ្ឌប្រវត្តិសាស្ត្រមួយចំនួន។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពឥណ្ឌាប្រចាំនៅវៀតណាម លោក Pranay Verma បានបញ្ជាក់ថា ដើមពោធិ៍នៅវត្ត Tran Quoc គឺជានិមិត្តរូបនៃការផ្សារភ្ជាប់វប្បធម៌និងអរិយធម៌ដ៏យូរលង់រវាងឥណ្ឌានិងវៀត ណាម។ យោងតាមលោកឯកអគ្គរដ្ឋទូត Pranay Verma ការប្រសូត្ររបស់ព្រះពុទ្ធសាសនានៅវៀតណាម ដែលបានផ្សព្វផ្សាយពីប្រទេសឥណ្ឌាជិតពីរពាន់ឆ្នាំមុន គឺជាព្រឹត្តិការណ៍សំខាន់មួយ ដែលបង្កើតឱ្យមានការតភ្ជាប់អរិយធម៌រវាងសង្គមទាំងពីរ ឥណ្ឌានិង វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ