ដល់ឆ្នាំ២០១៥បណ្ដាខេត្ត ទីក្រុងចំណុះមជ្ឈឹមសុទ្ធតែ មានមជ្ឈមណ្ឌលអនុវត្តការរីកចំរើនវិទ្យាសាស្ត្រ
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម ទើបនឹងបានចេញសេចក្ដីសម្រេចចិត្ត អំពីការអនុម័ត្តគំរោងការ លើកកំពស់សមត្ថភាព របស់មជ្ឈមណ្ឌលអនុវត្ត ការរីកចំរើនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មជ្ឈមណ្ឌលបច្ចេកទេស បទដ្ឋានរង្វាស់គុណភាព ចំណុះបណ្ដាខេត្ត ទីក្រុង របស់មជ្ឈឹម។ តាមនោះ គំរោងការណ៏បានដាក់ចេញ គោលដៅក្នុងដំណាក់កាល 2012-2015 ថា៖ធានារ បណ្ដាខេត្ត ទីក្រុងចំណុះមជ្ឈឹម សុទ្ធតែមានមជ្ឈមណ្ឌលអនុវត្ត ការរីកចំរើនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងមជ្ឈមណ្ឌលបច្ចេកទេស បទដ្ឋានរង្វាស់គុណភាព។ មជ្ឈមណ្ឌល 100% ត្រូវបានវិនិយោគកសាង ជួសជួល ទីស្នាក់ការ រោងសប្បកម្ម បន្ទប់ពិសោធន៏ …លៗ។ ខំប្រឹងប្រែង ដំណាក់កាល 2016- 2020 មជ្ឈមណ្ឌល 100% បានវិនិយោគបង្កើនសម្ភារះ ឆ្លើយតប់នឹង មុខការងារភារកិច្ច និងតម្រូវការជាក់ស្ដែង៕