ដល់ឆ្នាំ ២០៥០ អាកាសយានដ្ឋានអន្តរជាតិ Noi Bai អាចផ្ទុកអ្នកដំណើរបាន ១០០ លាននាក់

(VOVWORLD) -  នាយកដ្ឋានអាកាសចរណ៍ស៊ីវិលវៀតណាមទើបបានបញ្ជូនរបាយការណ៍ជូនក្រសួងគមនាគមន៍ដឹកជញ្ជូនស្តីពីការកែសម្រួលផែនការកសាងអាកាស យានដ្ឋានអន្តរជាតិ Noi Bai (នៃទីក្រុងហាណូយ) សម្រាប់រយៈពេលរហូតដល់ឆ្នាំ ២០៣០ ដែលមានចក្ខុវិស័យដល់ឆ្នាំ ២០៥០។

ដល់ឆ្នាំ ២០៥០ អាកាសយានដ្ឋានអន្តរជាតិ Noi Bai អាចផ្ទុកអ្នកដំណើរបាន ១០០ លាននាក់ - ảnh 1 អាកាសយានដ្ឋានអន្តរជាតិ Noi Bai

តាមនោះ ក្រុមហ៊ុនផ្តល់ប្រឹក្សារចនាស្ថាប័ត្យកម្មនិងបច្ចេកទេសអាកាស យានដ្ឋាន - ADPi (បារាំង) បានបញ្ចប់របាយការណ៍ចុងក្រោយ ស្តីពីផែនការអាកាសយានដ្ឋានអន្តរជាតិ Noi Bai។ យ៉ាងណាមិញ អាកាសយានដ្ឋានអន្តរជាតិ Noi Bai នឹងត្រូវបានរៀបចំកសាង ទៅជាអាកាសយានដ្ឋានរួមគ្នារវាងស៊ីវិលនិងយោធា ដែល ឈានដល់កម្រិត ៤F ស្របតាមការកំណត់របស់ ICAO (ជាអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ) ហើយអាចដំណើរការយន្តហោះធុនធំបច្ចុប្បន្នបាន ដូចជា B777-X, B747-8, B777-300ER និង A380។ រហូតដល់ឆ្នាំ ២០៣០ អាកាសយានដ្ឋានអន្តរជាតិ Noi Bai នឹងមានសមត្ថភាពដឹកអ្នកដំណើរបានចំនួន ៦៣ លាននាក់/ឆ្នាំនិងដឹកទំនិញបាន ២ លានតោន/ឆ្នាំ។ តួលេខនេះនឹងកើនឡើងដល់ ១០០ លាននាក់និងទំនិញ ៥ លានតោននៅឆ្នាំ ២០៥០ផងដែរ។

សូមគូសបញ្ជាក់ថា នៅឆ្នាំ ២០១៩ អាកាសយានដ្ឋានអន្តរជាតិ Noi Bai បានទទួលអ្នកដំណើរប្រមាណ ២៩ លាននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ