ដោះស្រាយការលំបាកបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍

(VOVworld)-ពិធីរំលឹកខួបលើកទី៥៥ នៃទិវាបង្កើតផ្នែកទេសចរណ៍(ថ្ងៃទី៩កក្កដា) និងប្រគលរង្វាន់ទេសចរណ៍វៀតណាមឆ្នាំ២០១៤ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី៨ កក្កដានៅទីក្រុងហាណូយ។ ថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានស្នើរឲ្យក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ រួមជាមួយក្រសួងស្ថាប័ននានា ប្រមូលផ្តុំដោះស្រាយរាល់ការជំពាក់ជំពិន អំពីយន្តការគោលនយោបាយ សំដៅ បង្កើតបរិយាកាសងាយស្រួលសម្រាប់ផ្នែកទេសចរណ៍អភិវឌ្ឍន៍។ លោក Vu Duc
Dam មានបំណងថា អង្គភាពអាជីវកម្មទេសចរណ៍គប្បីមានសម្លេងរួម មាន សកម្មភាពនិងដំណោះស្រាយ មានកម្រិតច្នៃប្រឌិតល្អៗសំដៅលើកទឹកចិត្តមតិល្អ
ព្រមទាំងពង្រីករូប សណ្ឋានអភិវឌ្ឍន៍និរន្តរភាព ដើម្បីផលប្រយោជន៍របស់សហ
គមន៍និងការអភិវឌ្ឍ ន៍របស់ផ្នែកទេសចរណ៍ រូបភាពទឹកដីមនុស្សវៀតណាមផង
ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ