ដោះស្រាយការលំបាកសំរាប់វិស័យឥណទានសំដៅជំរុញរៀបចំហេដ្ឋារចនាសម្ព័ន្ធកសិកម្មឡើងវិញ
|
ដោះស្រាយការលំបាកសំរាប់វិស័យឥណទានសំដៅជំរុញរៀបចំហេដ្ឋារចនាសម្ព័ន្ធកសិកម្មឡើងវិញ |
(VOV)_នាព្រឹកថ្ងៃទី៣០តុលា នៅទីក្រុងហាណូយ សមាគមកសិករវៀតណាម បាន
រួមសហកាសរជាមួយធនាគារជាតិ រៀបចំសិក្ខាសាលាដោយប្រធានបទ៖ ឥណទានធនា
គារជាតិជំរុញការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ។ គោលដៅរបស់សិក្ខាសាលាលើក
នេះគឺសុក្រិតថែមទៀតគោលនយោបាយឥណទានធនាគារចំពោះវិស័យកសិកម្ម ជន
បទ សំដៅរៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញ តាមទិសលើកកំពស់តំលៃកំណើន
និងនិរន្តរភាពរបស់រដ្ឋាភិបាល។ នៅទីនេះ អង្គសន្និសីទបានចាត់ទុកថា៖ បណ្ដាសមិទ្ធិ
ផលរបស់ផ្នែកកសិកម្មក្នុងរយៈពេល៣០ឆ្នាំខាងមុខនេះ មានការរួមវិភាគទានច្រើន
របស់ប្រភពឥណទានធនាគារ។ គិតដល់ចុងខែកញ្ញាកន្លងទៅ ការវិនិយោគឥណទាន
ចូលក្នុងវិស័យសិកម្ម ជនបទ ទទួលបានជាង៩២៥ពាន់លានដុង កើន៩,៦% បើប្រៀប
នឹងរយៈពេលចុងឆ្នាំ ២០១៥។ តាមការស្ថិតិថា៖ កំណើនឥណទានគិតជាមធ្យម ក្នុងវិ
ស័យកសិកម្មជនបទ ដំណាក់កាល២០១០ -២០១៥ ទទួលបាន១៧,៤% ខ្ពស់ជាងកំរិត
កំណើនមធ្យមទូទៅ។ ដើម្បីដោះស្រាយការលំបាកសំរាប់ប្រភពទុនឥណទានក្នុងវិស័យ
កសិកម្ម ជនបទ ក៏ដូចជាបង្កលក្ខណះសំរាប់ប្រជាកសិករអភិវឌ្ឍន៍ផលិតកម្ម រៀបចំ
រចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញ អង្គសន្និសីទបានចាត់ទុកថា៖ បណ្ដាអង្គការឥណ
ទាន ធនាគារត្រូវកំណត់វិស័យកសិកម្ម ជនបទជាវិស័យអាទិភាពមួយ៕