ដោះស្រាយការលំបាកអំពីគោលនយោបាយ ដើម្បីសហគ្រាស​ជំនះពុះពា​រ​លើវិបត្តិជំងឹកូវីដ ១៩

(VOVWORLD) - សហគ្រាសចំនួន ៨៧% នៅវៀតណាមត្រូវរងផលប៉ះពាល់ជាអវិជ្ជមានដោយសារជំងឹកូវីដ ១៩ នោះ ប្រាក់ចំណូលរបស់សហគ្រាសបានធ្លាក់ចុះជាមធ្យមដល់ ៣០ % ហើយការធ្លាក់ចុះច្រើនបំផុតគឺមកពីសហគ្រាសខ្នាតតូច ដែលទើបបានបង្កើត ។ 
ដោះស្រាយការលំបាកអំពីគោលនយោបាយ ដើម្បីសហគ្រាស​ជំនះពុះពា​រ​លើវិបត្តិជំងឹកូវីដ ១៩ - ảnh 1កិច្ចសន្ទនាដោយប្រធានបទ៖ ដោះស្រាយការលំបាក់អំពីគោលនយោបាយ ដើម្បី សហគ្រាសជំនះពុះពារលើវិបត្តិកូវីដ ១៩ (រូបថត៖ sggp.org.vn)

ដូច្នេះ សហគមន៍សហគ្រាសសង្ឃឹមថា គោលនយោបាយជួយឧបត្ថម្ភដើម្បីជំនះពុះពារលើវិបត្តិកូវីដ ១៩ របស់រដ្ឋាភិបាលនឹងមានប្រសិទ្ធភាពវិជ្ជមាននាពេលខាងមុខ។ នេះគឺជាខ្លឹមសារដែលត្រូវបានផ្តោតសំខាន់ ក្នុងកិច្ចសន្ទនាដោយប្រធានបទ៖ ដោះស្រាយការលំបាក់អំពីគោលនយោបាយ ដើម្បី សហគ្រាសជំនះពុះពារលើវិបត្តិកូវីដ ១៩ ត្រូវបានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមជាមួយសម្ព័ន្ធសមាគមសហគ្រាស និងស្ថាប័ន ខេត្ត ក្រុងនានារៀបចំឡើងនៅព្រឹកថ្ងៃទី ១៨ ខែមិនា នៅខេត្ត Vinh Phuc។

នៅក្នុងកិច្ចសន្ទនានេះ  តំណាងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានឲ្យដឹងថា ទើបតែបានបញ្ចប់ការប្រកាសរបាយការណ៍៖ អំពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ចំពោះសហគ្រាសវៀតណាម ដែលបានអនុវត្តនៅក្នុងក្របខ័ណ្ឌនៃកម្មវិធីអូស្រ្តាលីជួយឧបត្ថម្ភធ្វើកំណែទម្រង់សេដ្ឋកិច្ចវៀតណាម  (ហៅថា Aus4- Reform) ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបង្ហាញថាគោលនយោបាយមួយចំនួនដូចជា ការពន្យាពេលបង់ពន្ធលើប្រាក់ចំណូលរបស់សហគ្រាស និងការពន្យាពេលបង់ពន្ធតម្លៃបន្ថែមគឺងាយស្រួលអភិក្រមជាងមុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ