ដោះស្រាយយ៉ាងម៉ត់ចត់បណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋ


ដោះស្រាយយ៉ាងម៉ត់ចត់បណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋ - ảnh 1
អគ្គអធិការកិច្ចរដ្ឋាភិបាលវៀតណាម លោក Huynh Phong Tranh (Image: Vietnam+)

(VOVworld) – “ត្រូវដោះស្រាយយ៉ាងម៉ត់ចត់បណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋ”។ នេះ
គឺជា ការអះអាងរបស់អគ្គអធិការកិច្ចរដ្ឋាភិបាលវៀតណាម លោក Huynh Phong Tranh បាននាំចេញក្នុងកម្មវិធី “ប្រជាជនសួរ-រដ្ឋមន្ត្រីឆ្លើយ” នាថ្ងៃទី ៦ មេសា។ តាមលោក
Huynh Phong Tranh បានឲ្យដឹងថា៖ បរិមាណពាក្យប្តឹងតវ៉ាក្នុងឆ្នាំ ២០១៣ បានថយ
ចុះទៅ ៣០% ប៉ុន្តែ ស្ថានភាពបរិហារនិងប្តឹងតវ៉ារបស់ប្រជាជននៅតែស្មុគស្មាញ។ សំដៅដោះស្រាយស្ថានភាពពោលខាងលើ អគ្គអធិការកិច្ចរដ្ឋាភិបាលបានលើកឡើង ពិនិត្យមើកឡើងវិញ ធ្វើវិសោធនកម្មយន្តការគោលនយោបាយអំពីការដោះស្រាយ
ប្តឹងតវ៉ា។ ជាពិសេស ក្នុងពេលដែល ច្បប់ដីធ្លី (វិសោធនកម្ម) ចូលជាធរមាន នោះ​គឺ ការណែនាំអនុវត្តច្បាប់ជាបញ្ហាសំខាន់ណាស់។ ទន្ទឹមនឹងនោះ​អគ្គអធិការកិច្ចរដ្ឋាភិបាល ក៏បានស្នើឲ្យផ្នែកគ្រប់ជាន់ថ្នាក់បង្កើនការអប់រំច្បាប់សំរាប់ប្រជាពលរដ្ឋឃោនាដើម្បី ប្រជាជនយល់ដឹងដ៏ត្រឹមត្រូវអំពីច្បាប់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ