ឌីជីថលនៃចំណេះដឹងនិងបច្ចេកវិទ្យាបំពេញតាមតម្រូវការនៃបដិវត្តន៍ឧស្សាហកម្ម ៤.០
(VOVWORLD) - ឌីជីថលចំណេះដឹងវិទ្យាសាស្ត្រដែលត្រូវការដើម្បីជួយពង្រីកស្រាវជ្រាវនិងការស្វែងរកព័ត៌មានយ៉ាងងាយស្រួល។
ទិដ្ឋភាពនៃសិក្ខាសាលា |
នេះគឺជាមតិរបស់សាស្រ្តាចារ្យ លោក Nguyen Lan Dung អ្នកជំនាញនៅក្នុងវិស័យជីវបច្ចេកវិទ្យានៅក្នុងសិក្ខាសាលាស្តីពី “ឌីជីថលនៃចំណេះដឹងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បំពេញតាមតម្រូវការនៃបដិវត្តន៍ឧស្សាហកម្ម ៤.០” ដោយសម្ព័ន្ធសមាគមនៃបណ្តាសមាគមវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា វៀតណាមរៀបចំឡើងនាថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុងហាណូយ។
សាស្រ្តាចារ្យ លោក Nguyen Lan Dung បានលើកឡើងថា បដិវត្តន៍ឧស្សា ហកម្ម ៤.០ បាននាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ទាំងវិស័យកសិកម្ម ភាពរីកចំរើននៃច្ចេកទេសនិងអ៊ិនធឺណិត ដែលជួយដល់កសិករ វៀតណាមច្រើននាក់អំពីរបៀបចាប់ផ្តើមអាជីវកម្ម។ ដូច្នេះ ការធ្វើឌីជី ថលចំណេះដឹងខាងវិទ្យាសាស្រ្ត គឺត្រូវធ្វើឥឡូវនេះ ដើម្បីបើកទូលាយការស្វែងរកយ៉ាងងាយស្រួល៕