ណ្ដាអ្នកកាទូតជាកាណាល់ផ្សាយព័ត៍មានត្រឹមត្រូវបំផុតអំពីតំបន់ TAY NGUYEN
|
ជំនួបប្រាស្រ័យ (VOV) |
(VOV)_នៅក្នុងជំនួបប្រាស្រ័យនាថ្ងៃទី ១ កក្កដា នៅទីក្រុង Buon Ma Thuot ខេត្ត
Dak Lak លោក Trieu Xuan Hoa អនុប្រធានគណៈកម្មាធិការទទួលបន្ទុកតំបន់
Tay Nguyen បានអោយដឹងថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ដោយសារ មានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ គឺស្ថានភាពសន្តិសុខនយោបាយនៅ Tay
Nguyen ជានិច្ចកាលទទួលបានស្ថិរភាព សេដ្ឋកិច្ច-សង្គមកិច្ចមានការអភិវឌ្ឍន៍ ជាជំហានៗ ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសគឺជនរួមជាតិជាជនជាតិ
ភាគតិច ត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ។ នៅទីនេះ គណៈកម្មាធិការ
ទទួល បន្ទុកតំបន់ Tay Nguyenក៏បានស្នើជាមួយក្រុមការងារក្រសួងការបរទេស ដំណាងជនវៀតណាមនៅឯបរទេស ចំពោះបញ្ហាមួយចំនួនដែលទាក់ទិនដល់កិច្ច ការបរទេស ដូចជា៖ បញ្ហាជូនព័ត៍មានអំពីសភាពការណ៍នៅ Tay Nguyen ការ
បង្កើនទំនាក់ទំនងនិងជំរុញការបោះបង្គោលខ័ណ្ឌសីម៉ា ជាមួយប្រទេសឡាវ
និងកម្ពុជា សកម្មភាពរបស់បណ្ដាអង្កការក្រៅរដ្ឋាភិបាលនៅ Tay Nguyen។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Thach Du ប្រធានក្រុមការងារក្រសួងការបរទេស បានមានគោលបំណងថា៖ គណៈកម្មាធិការទទួល
បន្ទុកតំបន់ Tay Nguyen និងក្រួងការបរទេស រួមសហការយ៉ាងជិតស្និទ្ធិជាងទៀត ដើម្បីផ្គត់ផ្គង់ព័ត៍មានលឿនជាង និងត្រឹមត្រូវសំរាប់ឯកអគ្គរដ្ឋទូត
នានា សំដៅប្រឆាំងជំទាស់នឹងរាល់ព័ត៍មានខុសឆ្គង អំពីតំបន់ Tay Nguyen នេះ ពិសេសគឺបណ្ដាបញ្ហាដែលទាក់ទិនដល់សិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិ
មនុស្ស…ល៕