ណាតូគ្រោងនឹងពិភាក្សាលើសំណើរសន្តិសុខរបស់រុស្ស៊ី

(VOVWORLD) - នៅថ្ងៃទី ១៩ ខែធ្នូ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោកស្រី Christine Lambrecht បានឲ្យដឹងថា ក្នុងសប្តាហ៍ខាងមុខ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នឹងពិភាក្សាអំពីសំណើរបស់ទីក្រុងម៉ូស្គូ ស្តីពីការធានាសន្តិសុខរបស់រុស្ស៊ី។

ណាតូគ្រោងនឹងពិភាក្សាលើសំណើរសន្តិសុខរបស់រុស្ស៊ី - ảnh 1

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោកស្រី Christine Lambrecht ក្នុងសន្និសីទសារព័ត៌មាននៅមូលដ្ឋានទ័ព Rukla ប្រទេសលីទុយអានី នៅថ្ងៃទី ១៩ ខែធ្នូ។ (រូបថត៖ AFP)

លោកស្រីរដ្ឋមន្ត្រី Christine Lambrecht បាននាំចេញសេចក្តីប្រកាសខាងលើនេះ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេស លីទុយអានី។

មុននោះ កាល់ពីថ្ងៃទី១៧ ខែធ្នូ រុស្ស៊ីបានដាក់សំណើរជូនទៅអង្គការណាតូ និងអាមេរិក ទាក់ទងនឹងការធានាសន្តិសុខរបស់រុស្ស៊ី។ តាមនោះ អង្គការណាតូនឹងដកអង្គភាពរបស់ខ្លួន ដែលឈរជើងនៅប៉ូឡូញ និងអេស្តូនី ព្រមទាំងឡាតវី និងលីទុយអានីផងដែរ។ រុស្ស៊ីក៏បានស្នើរឲ្យមានការធានាដែលមានលក្ខណៈចាប់បង្ខំផ្លូវច្បាប់ថា អង្គការណាតូនឹងបោះបង់ចោលប្រតិបត្តិការយោធានៅអឺរ៉ុបខាងកើត និងអ៊ុយក្រែន ហើយណាតូនឹងមិនទទួលស្គាល់ អ៊ុយក្រែនជាសមាជិកនៃសម្ព័ន្ធមិត្តយោធានេះ។ អាមេរិកបានច្រានចោលសំណើរបស់រុស្ស៊ី ប៉ុន្តែបានឲ្យដឹងថា បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ