ណាតូចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំបំផុត តាំងពីក្រោយសង្គ្រាមត្រជាក់
(VOVWORLD) -នាថ្ងៃទី ២៥ ខែតុលា អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) បាន ចាប់ផ្ដើមធ្វើសមយុទ្ធទ្រង់ទ្រាយធំបំផុត តាំងពីមុនមក ក្រោយពីពេលបញ្ចប់សង្គ្រាមត្រជាក់មក។
ទាហានអង់គ្លេសទៅកាន់កំពង់ផែ Hoek van Holland (ហូល្លង់) មុនពេលធ្វើដំណើរទៅកាន់ប្រទេសន័រវែសដើម្បីចូលរួមការធ្វើសមយុទ្ធ Trident Juncture ឆ្នាំ ២០១៨ ។( រូបថត: AFP / TTXVN) |
ការធ្វើសមយុទ្ធនេះ បានប្រព្រឹត្តិទៅនៅប្រទេសន័រវែសដោយមានការចូលរួមរបស់ទាហានចំនួន ៥ ហ្វឺននាក់ រថយន្តយោធាចំនួន ១០០០០ គ្រឿង នាវាចម្បាំងចំនួន ៦៥ គ្រឿង និងយន្តហោះចំនួន ២៥ គ្រឿង មកពីប្រទេសចំនួន ៣១ ក្នុងនោះមានសមាជិតណាតូទាំង ២៩ ប្រទេស រួមទាំងដៃគូហ្វាំងឡង់ និងស៊ុយអែត។ ណាតូបានឲ្យដឹងថា គោលដៅនៃការធ្វើសមយុទ្ធ Trident Juncture ឆ្នាំ ២០១៨ គឺសំដៅលើកកម្ពស់សមត្ថភាពប្រយុទ្ធ នៅពេលសមាជិកណាតូណាមួយរងការវាយប្រហារ។
មុននេះអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានសង្កត់ធ្ងន់ថា គោលដៅនៃការធ្វើសមយុទ្ធលើកនេះ គឺសំដៅទប់ទល់នឹងបរិយាកាសសន្តិសុខ ដែលកំពុង អាក្រក់ទៅគួរឲ្យកត់សម្គាល់ នាប៉ុន្មានឆ្នាំថ្មីៗនេះ ព្រមទាំងអះអាងថាណាតូបានសម្រេចចិត្តធ្វើសកម្មភាពផងដែរ៕