ណាតូនឹងពិភាក្សាអំពីការដាក់បញ្ជូល ស៊ុយអែតជាសមាជិកមុនកិច្ចប្រជុំកំពូលនាខែកក្កដា
(VOVWORLD) - តំណាងស៊ុយអែត និងទូរគី ក៏នឹងមានវត្តមាននៅក្នុងកិច្ចប្រជុំនេះ។ កិច្ចប្រជុំនេះគ្រោងនឹងមានវត្តមានរដ្ឋមន្ត្រីការបរទេស ថ្នាក់ដឹកនាំទីភ្នាក់ងារចរកម្ម និងទីប្រឹក្សាសន្តិសុខជាតិ ក្នុងនោះនឹងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងសម្រេចរួចរាល់ការដាក់បញ្ជូលស៊ុយអែតជាសមាជិកណាតូ។
អគ្គលេខាធិការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg (រូបថត៖ VNA) |
កាលពីម្សិលមិញ អគ្គលេខាធិការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg បាននិយាយថា សម្ព័ន្ធភាពនឹងធ្វើការពិភាក្សាអំពីដំណើរការដាក់បញ្ជូលស៊ុយអែតជាសមាជិក មុនពេលកិច្ចប្រជុំកំពូល Vilnius (លីទុយអានី) ដែលគ្រោងនឹងធ្វើឡើងនៅពាក់កណ្តាលខែកក្កដា។ លោក អគ្គលេខាធិការ Stoltenberg បានឲ្យដឹងថាលោកបាននិយាយជាមួយប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ហើយបាន "ឯកភាពគ្នាកោះកិច្ចប្រជុំជាន់ខ្ពស់នៅទីក្រុងព្រុចសែល (បែលហ្សិក) មុន កិច្ចប្រជុំកំពូលនាខែកក្កដា" ។ តាមនោះ តំណាងស៊ុយអែត និងទូរគី ក៏នឹងមានវត្តមាននៅក្នុងកិច្ចប្រជុំនេះ។ កិច្ចប្រជុំនេះគ្រោងនឹងមានវត្តមានរដ្ឋមន្ត្រីការបរទេស ថ្នាក់ដឹកនាំទីភ្នាក់ងារចរកម្ម និងទីប្រឹក្សាសន្តិសុខជាតិ ក្នុងនោះនឹងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងសម្រេចរួចរាល់ការដាក់បញ្ជូលស៊ុយអែតជាសមាជិកណាតូ។
ស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យចូលជាសមាជិកអង្គការណាតូកាលពីឆ្នាំមុន បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការយោធានៅអ៊ុយក្រែន ប៉ុន្តែពាក្យស្នើសុំរបស់ប្រទេសទាំងពីរចាំបាច់ត្រូវមានការយល់ព្រមពីប្រទេសជាសមាជិកទាំង ៣០។ រហូតមកដល់ពេលនេះ ហ្វាំងឡង់ត្រូវបានអនុម័តឱ្យចូលរួមជាសមាជិកណាតូ ខណៈដែលដែលស៊ុយអែតនៅតែរង់ចាំការយល់ព្រមពីទួរគី និងហុងគ្រី៕