ណេប៉ាល់ខំប្រឹងប្រែងជំនះពុះពារលើផលវិបាកដោយការរញ្ជួយដី

ណេប៉ាល់ខំប្រឹងប្រែងជំនះពុះពារលើផលវិបាកដោយការរញ្ជួយដី  - ảnh 1
ណេប៉ាល់ខំប្រឹងប្រែងជំនះពុះពារលើផលវិបាកដោយការរញ្ជួយដី (Image: VNA)


(VOVworld) – បន្ទាប់ធ្វើជាអធិបតីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនារសៀលថ្ងៃទី ២៦ មេសា នាយរកដ្ឋមន្ត្រីណេប៉ាល់លោក Koirala បានអំពាវនាវឲ្យបរិច្ចាកឈាមដើម្បីសង្គ្រោះ
ជនរងគ្រោះចំនួន ៦៥០០ នាក់ ក្នុងការរញ្ជួយដីមានកំរិត ៧,៩ richter ដែលទើបនឹង
កើតមានឡើង នាថ្ងៃទី ២៥ មេសា នៅប្រទេសនេះ។ លោកនាយករដ្ឋមន្ត្រី Koirala បានស្នើរឲ្យអជីវករបើកឃ្លែងស្តុកបំរុងស្បៀងអាហារដើម្បីកាត់បន្ថយស្ថានភាពខ្វះ
ខាតស្បៀងអាហារក្រោយគ្រោះធម្មជាតិព្រមទាំងបញ្ជារាល់ឧសថដ្ឋាននៅក្បែរមន្ទី
ពេទ្យបន្តធ្វើសកម្មភាពធម្មដា។ រដ្ឋាភិបាលណេប៉ាល់ក៏បានអំពាវនាវចូលរួមវិភាគ
ទានសំរាប់មូលនិធិជួយសង្គ្រោះគ្រោះធម្មជាតិនៃនាយករដ្ឋមន្ត្រីដែលត្រូវបានបង្កើត
សំដៅរួមចំណែកជំនះពុះពារលើផលវិការដោយការរញ្ជួយដី។

ក្នុងពេលជាមួយគ្នានោះ អនុព័ន្ធនៃស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Tran
Quang Tuyen បានឲ្យដឹងថា៖ ប្រជាពលរដ្ឋវៀតណាមចំនួន ២០ នាក់ដែលកំពុងទៅ​ទេសចរណ៍នៅណេប៉ាល់។ នាថ្ងៃទី ២៦ មេសា ស្ថានទូតវៀតណាមបានទាក់ទង ជាមួយក្រុមភ្ញៀវជាជនវៀតណាមចំនួន ៦ នាក់ដែលកំពុងជ្រកកោនទីសុវត្តិភាពនៅ
ណេប៉ាល់។ ទន្ទឹមនឹងនោះ ស្ថានទូតវៀតណាមបានផ្ញើរសារកំណត់ទូត ដល់ក្រសួងកា
របរទេសណេប៉ាល់   ព្រមទាំង ជួបធ្វើការជាមួយក្រសួងការបរទេសឥណ្ឌាដើម្បីស្នើរ
ឲ្យជួយឧបត្ថម្ភប្រជាពលរដ្ឋវៀតណាមនៅណេប៉ាល់ទៅកាន់ New Dehli បន្ទាប់នោះ
រិលត្រឡប់មកវៀតណាមវិញដោយសុវត្តិភាព។

នាថ្ងៃទី ២៧ មេសា រដ្ឋាភិបាលណេប៉ាល់បានឲ្យដឹងថា៖ មនុស្សចំនួន ២៥០០ នាក់
ត្រូវ​ស្លាប់និង ៦៥០០ នាក់រងរបួសក្នុងការរញ្ជួយដីនេះ។ បណ្ដាប្រទេសលើពិភពលោក​កំពុងរួមដៃជួយប្រទេសណេប៉ាល់ជំនះពុះពារលើផលវិបាលដោយគ្រោះធម្មជាតិដ៏
ធ្ងន់ធ្ងរ នេះតាមរយៈការបញ្ជូនទំនិញស្បៀងអារហារថ្មាំសង្គូវនិងហិរញ្ញវត្ថុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ