ណូវែលហ្សេឡង់បើកជើងហោះហើរត្រង់ទៅទីក្រុងហូជីមិញ

ណូវែលហ្សេឡង់បើកជើងហោះហើរត្រង់ទៅទីក្រុងហូជីមិញ - ảnh 1
ណូវែលហ្សេឡង់បើកជើងហោះហើរត្រង់ទៅទីក្រុងហូជីមិញ (NZ Herald)

        Vovworld-ក្រុមហ៊ុនអាកាសចរណ៍ណូវែលហ្សេឡង់ (Air New Zealand) នា​ថ្ងៃទី១៣វិច្ឆិកាបានប្រកាសសេចក្តីសំរេចបើកជើងហោះហើរត្រង់ទៅកាន់ទីក្រុងហូជីមិញចាប់ពីខែមិថុនាឆ្នាំ២០១៦ដោយមានជើងហោះហើរចំនួន៣ក្នុងមួយ​សប្ដាហ៍។ នេះជាជើងហោះហើរតាមរដូវដែលអូសបន្លាយដល់ខែតុលាឆ្នាំ​២០១៦និងបានពន្យាពេលនាឆ្នាំជាបន្ត។ នាយកគ្រប់គ្រង Air New Zealand លោក Christopher Luxon បានឲ្យដឹងថា ការជ្រើសរើសទីក្រុងហូជីមិញជាកន្លែង​មកដល់អន្តរជាតិថ្មីគឺស្ថិតក្នុងយុទ្ធសាស្ត្រ ប្រមូលផ្ដុំខ្សែក្រវ៉ាត់ប៉ាស៊ីហ្វិក របស់​ក្រុមហ៊ុន​និងក៏ដោយសារវៀតណាមជាកន្លែងមកដល់កាន់តែពេញនិយម​របស់ភ្ញៀវទេសចរណ៍ណូវែលហ្សេឡង់ដោយបរិមាណកើនឡើង២០%ក្នុងឆ្នាំ​កន្លងទៅ។

        ជើងហោះហើរថ្មីនេះបានប្រើប្រាស់ប្រភេទយន្តហោះ Boeing 767-300 ដោយមានពេលវេលាហោះហើរប្រមាណ១១ម៉ោង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ