តួកគីបានបាញ់គ្រាប់ផ្លោងចូលក្នុងតំបន់ភាគពាយព្យស៊ីរី
(VOVWORLD) - ថ្លែងមតិតាមទូរទស្សន៍ប្រធានាធិបតីលោក Erdogan បានឲ្យដឹងថាយ៉ាងហោចណាស់មានទាហានស៊ីរីចំនួន ៣០ នាក់ត្រូវស្លាប់នៅក្នុងការវាយប្រហារនេះ។
តួកគីបានបាញ់គ្រាប់ផ្លោងចូលក្នុងតំបន់ភាគពាយព្យស៊ីរី (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានជូនដំណឹងនាថ្ងៃទី ៣ ខែកុម្ភៈថាតួកគីបានបើកការវាយប្រហារសំដៅតបតទៅនឹងការបាញ់គ្រាប់ផ្លោងមុននោះរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរីសំដៅទៅលើកងទ័ពរបស់ប្រទេសនេះនៅក្នុងតំបន់ Idlibភាគខាងជើងស៊ីរី ដែលបណ្ដាលឲ្យទាហានតួកគីស្លាប់ចំនួន ៤ នាក់និងអ្នករងរបួសចំនួន ៩ នាក់។ ថ្លែងមតិតាមទូរទស្សន៍ប្រធានាធិបតីលោក Erdogan បានឲ្យដឹងថាយ៉ាងហោចណាស់មានទាហានស៊ីរីចំនួន ៣០ នាក់ត្រូវស្លាប់នៅក្នុងការវាយប្រហារនេះ។
ក្នុងពេលជាមួយគ្នានោះទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់ពីសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃទី ៣ ខែកុម្ភៈថា ការដែលកងទ័ពតួក គីរងការវាយប្រហារដោយកងកម្លាំងរដ្ឋាភិបាលស៊ីរីនោះ គឺដោយសារតែរុស្ស៊ីមិនត្រូវបានគេជូនដំណឹងអំពីការធ្វើសកម្មភាពរបស់ទីក្រុងអង់ការ៉ានៅក្នុងតំបន់ Idlib ភាគពាយព្យស៊ីរី។ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) ដែលមានទីស្នាក់ការនៅទីក្រុងឡុងបានឲ្យដឹងថាមានទាហានរដ្ឋាភិបាលស៊ីរី ៦ នាក់ត្រូវបានស្លាប់នៅក្នុងការបាញ់ផ្លោងរបស់តួកគី៕