តាំងបង្ហាញវត្ថុតាងរូបថតចំនួន២០០ស្តីពី “អក្សរសាស្ត្រ-សិល្បៈក្នុងការតស៊ូ”

(VOVWORLD) -ការតាំងបង្ហាញក្រោមប្រធានបទ “អក្សរសាស្ត្រ-សិល្បៈក្នុងការតស៊ូ (១៩៤៥-១៩៥៤)” បានបើកនាព្រឹកថ្ងៃទី៨មិថុនា នៅទីក្រុងហាណូយ ដោយឧទ្ទេសនាមដល់មហាជន នូវរូបថត វត្ថុតាង សំណៅជាង២០០។ 

vt
តាំងបង្ហាញវត្ថុតាងរូបថតចំនួន២០០ស្តីពី “អក្សរសាស្ត្រ-សិល្បៈក្នុងការតស៊ូ” - ảnh 1 វត្ថុដែលតាំងបង្ហាញនៅក្នុងការតាំងពិព័រណ៍

ព្រឹត្តិការណ៍នេះបានរៀបចំឡើងក្នុងឱកាសរំលឹកខួបលើកទី៧៥នៃការចាប់បដិសន្ធិ “គម្រោងទ្រឹស្តីស្តីពីវប្បធម៌វៀតណាម”ដែលជួយឲ្យមហាជនយល់បន្ថែមអំពីការ ពលីរបស់សិល្បៈក សិល្បៈការិនីដែលទទួលយកខ្លឹមសារនិងសតិអារម្មណ៍នៃគម្រោងទ្រឹស្តីនេះ។

ការតាំងបង្ហាញនេះបានចែកជាពីរវគ្គ។ វគ្គទី១ឧទ្ទេសនាមនូវអត្ថន័យ នៃ “គម្រោងទ្រឹស្តីអំពីវប្បធម៌វៀតណាម” (ឆ្នាំ១៩៤៣) ដោយមានការវាយតម្លៃរបស់អ្នកប្រាជ្ញ អ្នកវប្បធម៌ អ្នកនិពន្ធនិងសិល្បៈករ សិល្បៈការិនីជាដើម។

នៅវគ្គទី២បានឧទ្ទេសនាមអំពី “វប្បធម៌ សិល្បៈក្នុងការតស៊ូ” ក្នុងនោះបានសង្កត់ធ្ងន់ថា “គម្រោងទ្រឹស្តីបានជួយបំផុសការច្នៃប្រឌិតរបស់អ្នកនិពន្ធ អ្នកកាសែតផងដែរ”។

ការតាំងបង្ហាញនេះនឹងអូសបន្លាយដល់ខែកញ្ញាឆ្នាំ២០១៨នៅសារមន្ទីរប្រវត្តិសាស្ត្រជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ