តាំងបង្ហាញឯកសារស្ដីពី Hoang Sa – Truong Sa នៅស្រុកព្រំដែន Ngoc Hoi ខេត្ត Kon Tum
(VOVWORLD) - នាព្រឹកថ្ងៃទី១៥ តុលា នៅទីរួមខេត្ត Plei Kan ស្រុក Ngoc Hoi ខេត្ត Kon Tum បានប្រារព្ធឡើងពិព័រណ៍ផែនទីនិងឯកសារក្រោមប្រធានបទ “Hoang Sa – Truong Sa របស់វៀតណាម-រាល់ភស្តុតាងខាងប្រវត្តិសាស្ត្រនិងគតិយុត្ត”។
(រូបថត៖ Hong Diep/TTXVN) |
តំណាងនិងប្រជាពលរដ្ឋរាប់រយនាក់នៅស្រុកព្រំដែន Ngoc Hoi បានទស្សនា ស្ដាប់ការឧទ្ទេសនាមអំពីឯកសារបុរាណបោះពុម្ភលើឈើនៃរជ្ជកាល Nguyen ផែនទីនិងរូបថតជាច្រើនដែលបញ្ជាក់នូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa។ លោក Nguyen Van Hung ទស្សនិកជន មួយរូបបានឲ្យដឹងថា៖
“នេះជាការងារចាំបាច់ដើម្បីឃោសនា អប់រំសំរាប់ប្រជាជនគ្រប់រូប យល់ ច្បាស់ថែមទៀតអំពីអធិបតេយ្យភាពរបស់វៀតណាម។ តាមរយៈពិព័រណ៍នេះ យើងខ្ញុំក៏យល់ថា ខ្លួនត្រូវលើកកំពស់ការទទួលខុសត្រូវ សកម្មរៀនសូត្រ ស្រាវ ជ្រាវដើម្បីលើកកំពស់ចំណេះដឹង រួមចំណែកការពាររឹងមាំ កោះសមុទ្រមាតុ ប្រទេស”៕