តាំងពិព័រណ៍រូបថតឯកសារស្តីពីអធិបតេយ្យភាពកោះសមុទ្រវៀតណាម

តាំងពិព័រណ៍រូបថតឯកសារស្តីពីអធិបតេយ្យភាពកោះសមុទ្រវៀតណាម - ảnh 1
រូបថតៈ Trần Lê Lâm/TTXVN


(VOVworld)-នាថ្ងៃទី១៤តុលា នៅខេត្ត Son La(ភាគខាងជើងវៀតណាម) បានប្រារព្ធ
ការតាំងពិព័រណ៍រូបថតឯកសារ សម្រាំង ស្រាវជ្រាវផែនទី និងឯកសារនៃរាជកាលនា
នាស្តីពីប្រជុំកោះ Hoang Sa និង Truong Sa របស់ វៀតណាម។ ការតាំងពិព័ណ៌នេះ បានផ្តល់នូវព័ត៌មានសម្រាប់សិស្សានុសិស្ស និស្សិត កម្មាភិបាល និងប្រជាជនបណ្តា
ជនជាតិលើភូមិភាគខេត្ត Son La ឲ្យ យល់ច្បាស់អំពីកិច្ចការពារអធិបតេយ្យភាពកោះ
សមុទ្រវៀតណាម ក៏ដូចជា ទស្សន គោលដៅរបស់បក្ស និងគោលនយោបាយ ច្បាប់
របស់រដ្ឋស្តីពីកិច្ចការពារ អធិបតេយ្យភាពធ្វើអាជីវកម្មសក្តានុភាពកោះសមុទ្រ​ក្នុងបុព្វ
ហេតុកសាងនិងការ ពារមាតុប្រទេស។ ក្រោយពីបង្ហាញអំពីឯសារសំខាន់ៗនិងផែន
ទីបុរាណរបស់ វៀតណាមពីទសវត្សទី១៥មក ការតាំងពិព័រណ៌នេះ ក៏បានផ្តល់អំពីរូប
ភាព ឯកសារដ៏មានតម្លៃ ស្តីពីភូមិសាស្ត្រ និងសោភ័ណ្ឌភាពដ៏ស្រស់ស្អាតរបស់ ប្រជុំ
កោះ Hoang Sa និង Truong Sa ផង និងអំពីរូបភាពកងកម្លាំងទ័ពជើងទឹក ដែលកំពុង
ការពារតំបន់សមុទ្ររបស់មាតុប្រទេសផង។​ការតាំងពិព័រណ៍នេះ បើកទ្វាដល់ថ្ងៃទី២៥
តុលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ