តង់ហ្សានីនិងបណ្តាប្រទេសអាហ្វ្រិករៀនសូត្រពីបទពិសោធន៍អភិវឌ្ឍន៍របស់វៀតណាម

(VOVWORLD) - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅតង់ ហ្សានីលោក Nguyen Kim Doanh និងលោកបណ្ឌិត Le Dang Doanh អតីតនាយកវិទ្យាស្ថាននៃវិទ្យាស្ថានគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិមបានចូលរួមព្រឹត្តិការណ៍នេះ។
តង់ហ្សានីនិងបណ្តាប្រទេសអាហ្វ្រិករៀនសូត្រពីបទពិសោធន៍អភិវឌ្ឍន៍របស់វៀតណាម - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅតង់ហ្សានីលោក Nguyen Kim Doanh

នាថ្ងៃទី ២១ ខែតុលា នៅ Dar es Salaam តង់ហ្សានី មជ្ឈមស្រាវជ្រាវគោលនយោបាយអភិវឌ្ឍន៍ (REPOA) តង់ហ្សានីនិងស្ថានទូតហូឡង់បានសហការរៀបចំកិច្ចសន្ទនាជាន់ខ្ពស់ក្នុងគោលបំណងអភិវឌ្ឍដើម្បីផ្តល់ព័ត៌មាននិងអនុសាសន៍លើមាគ៌ាអភិវឌ្ឍន៍សម្រាប់តង់ហ្សានៀ។អ្នកជំនាញនិងអ្នកប្រាជ្ញពីហូឡង់ឥណ្ឌូនេស៊ីអ្នកធ្វើគោលនយោបាយតំណាងក្រសួងនិងស្ថាប័នរបស់តង់ហ្សានី ស្ថាប័នតំណាងកិច្ច ការបរទេសនិងបណ្ដាអង្គការអន្តរជាតិនៅ Dar es Salaam បានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅតង់ហ្សានីលោក Nguyen Kim Doanh និងលោកបណ្ឌិត Le Dang Doanh អតីតនាយកវិទ្យាស្ថាននៃវិទ្យាស្ថានគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិមបានចូលរួមព្រឹត្តិការណ៍នេះ។

នៅក្នុងកិច្ចសន្ទនានេះ បណ្ដាគណៈប្រតិភូបានសម្តែងនូវចំណាប់អារម្មណ៍ចំពោះសមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាម ព្រមជាមួយនេះ បានសួរសំណួរជាច្រើនដល់លោកបណ្ឌិត Le Dang Doanh ដើម្បីស្វែងរកមាគ៌ា អភិវឌ្ឍនៃតង់ហ្សានីនិងអាហ្វ្រិកនាពេលអនាគត។បណ្ដាគណៈប្រតិភូក៏បានស្នើដល់លោកបណ្ឌិត Le Dang Doanh ដើម្បីផ្តល់អនុសាសន៍គោលយោបាយមួយចំនួនក្នុងវិស័យលុបបំបាត់ភាពអត់ឃ្លាននិងការកាត់បន្ថយភាពក្រីក្រ ការផ្ទេរប្ដូរទម្រង់សេដ្ឋកិច្ចទាក់ទាញការវិនិយោគបរទេសសម្រាប់តង់ហ្សានី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ