តំណាងក្រសួងសុខាភិបាលនៃបណ្ដាប្រទេស G ២០ បើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ស្ដីពីជំងឺរាតត្បាតសកល COVID-19
(VOVWORLD) - បណ្ដារដ្ឋមន្រ្តីសុខាភិបាល G20 បានចែករំលែកបទពិសោធន៍របស់ប្រទេសនីមួយៗ និងដាក់ចេញ សកម្មភាពជាបន្ទាន់សម្រាប់ប្រទេស G20 ដើម្បីរួមដៃគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។
លោក Truong Quoc Cuong តំណាងក្រសួងសុខាភិបាលវៀតណាម ក៏បានអញ្ជើញចូលរូមកិច្ចប្រជុំ |
នាយប់ថ្ងៃទី ១៩ ខែមេសា (ម៉ោងនៅវៀតណាម) បណ្ដារដ្ឋមន្ត្រីសុខាភិបាលនៃ ក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងលេចធ្លោឈានមុខគេនៅលើ ពិភព លោក (G២០) បានបើក កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 ចំពោះសុខភាពសកលលោក។
ចូលរួមក្នុងកិច្ចប្រជុំនេះមានវត្តមានរបស់លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) និងរដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃក្រុមប្រទេស G20 អង្គការអន្តរជាតិនិង តំបន់ដូចជា អង្គការសុខភាពពិភពលោក ធនាគារពិភពលោក មូលនិធិសកលលោក ជាដើម។ លោក Truong Quoc Cuong តំណាងក្រសួងសុខាភិបាល វៀតណាម ក៏បានអញ្ជើញចូលរូមកិច្ចប្រជុំនេះផងដែរ។
បណ្ដារដ្ឋមន្រ្តីសុខាភិបាល G20 បានចែករំលែកបទពិសោធន៍របស់ប្រទេសនីមួយៗ និងដាក់ចេញសកម្មភាពជាបន្ទាន់សម្រាប់ប្រទេស G20 ដើម្បីរួមដៃគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ តំណាងមកពីទ្វីបទាំង ៥ បានបង្ហាញការប្តេជ្ញាចិត្តក្នុងការសហប្រតិបត្តិការធ្វើសកម្មភាព ជាពិសេសក្នុងការ ពន្លឿនការស្រាវជ្រាវវ៉ាក់សាំងនិងចែករំលែកវិធានការជាក់ស្តែងប្រកបដោយប្រសិទ្ធភាពដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺរាតត្បាត។
អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Truong Quoc Cuong ក៏បានចែករំលែករាល់បទពិសោធន៍របស់វៀតណាម និងអាស៊ាន(ក្នុងនាមវៀតណាមជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២០) ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាតសកល Covid – 19 ផងដែរ៕