តំណាងចំនួន១៨០០នាក់ចូលរួមសន្និសីទ “ហាណូយ២០២០-សហប្រតិបត្តិការវិនិយោគនិងការអភិវឌ្ឍ”
(VOVWORLD) - សន្និសីទក្រោមប្រធានបទ “ហាណូយ២០២០-សហប្រតិបត្តិការវិនិ យោគនិងការអភិវឌ្ឍ” គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ មិថុនា ខាងមុខ ដោយ មានការចូលរួមពីតំណាងចំនួន១៨០០នាក់ រួមជាមួយខេត្តក្រុងចំនួន២៥ នៅតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងជើងនិងតំបន់វាលសណ្ដទន្លេក្រហម។
នៅព្រឹត្តិការណ៍នេះ ថ្នាក់ដឹកនាំទីក្រុងហាណូយគ្រោងនឹងប្រគល់ សេចក្ដីសម្រេចចិត្តអនុញ្ញាតឲ្យវិនិយោគទៅលើគម្រោងចំនួន១១៦ ដោយ មានទុនវិនិយោគសរុបប្រមាណ៣៤០ពាន់ ពាន់លានដុង។ ថ្នាក់ដឹកនាំ ទីក្រុងក៏នឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការជាមួយបណ្ដាអង្គការ សហគ្រាស វិនិយោគិននៅក្នុងនិងក្រៅប្រទេស ក្នុង តម្លៃជាង២៦ពាន់លានដុល្លាអាមេរិក។ ទន្ទឹមនេះ ទីក្រុងនឹងប្រកាសគម្រោង ចំនួន២៨០ដែលអំពាវនាវឲ្យមានការវិនិយោគ លើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន អភិវឌ្ឍលំនៅដ្ឋាន និង កសិកម្ម ជាដើម៕