តំណាងពាណិជ្ជកម្មអាមេរិកដាស់តឿនរដ្ឋសភាគាំទ្រ TPP និង TIPP
|
តំណាងពាណិជ្ជកម្មអាមេរិកដាស់តឿនរដ្ឋសភាគាំទ្រ TPP និង TIPP (Image: VNA) |
(VOVworld) – ដោយការអធិប្បាយថា៖នឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចនិង ពាណិជ្ជកម្មជាច្រើនសំរាប់ខឿនសេដ្ឋកិច្ចធំបំផុតនៅសតិវត្តទី ២១ នាថ្ងៃទី ២៧ មករា តំណាងពាណិជ្ជកម្មអាមេរិក លោក Michael Frogman បានឡើងសម្លេងជាថ្មីម្តង ទៀតអំពាវនាវឲ្យរដ្ឋសភានៃប្រទេសនេះគាំទ្របណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ធំដែលវ៉ាស៊ិនតោនកំពុងដំណើការចរចារជាមួយបណ្ដាដៃគូអាស៊ី-ប៉ាស៊ីហ្វិកនិងអឺរ៉ុប
។ លោក Michael Frogman បានឲ្យដឹងថែមទៀតថាក្នុងសម័យសួរដេញដលនៅគណៈ កម្មាធិការហិរញ្ញវត្ថុនៃព្រឹទ្ធសភាអាមេរិកក្នុងនៅកិច្ចប្រជុំនៅទីក្រុង New York នា
សប្តាហ៍នេះ អាមេរិកនិងដៃគូអាស៊ីចំនួន ១២ សង្ឃឹមអាចបញ្ចប់ការចរចារស្តីអំពី កិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) នាពាក់កណ្ដាលខែមិនា។ លោក Frogman
បានអះអាងថា៖ រួមជាមួយ TPP រដ្ឋអំណាចរបស់ប្រធានាធិបតី Barack Obama កំពុងជំរុញការចរចារជាមួយសហភាពអឺរ៉ុប (EU) ស្តីអំពីកិច្ចព្រមព្រៀងវិនិយោគនិង ពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (TIPP)។ ក្នុងករណី កិច្ចព្រមព្រៀងចំនួន ២ ពោលខាងលើត្រូវបានចុះហត្ថលេខានោះបណ្ដាអង្គភាពអាជីវកម្មអាមេរិកនឹងមានសិទ្ធិឆ្លៀតចូល
ដ៏ទូលំទូលាយទីផ្សារសំខាន់បំផុតចំពោះភាពសម្បូររុងរឿងរបស់ប្រទេសអាមេរិក
នៅសតិវត្សទី ២១៕