តំណាងពិសេសរបស់អង្គការសហប្រជាជាតិមានជំនួបជាមួយ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្កានីស្ថាន

(VOVWORLD) - នៅថ្ងៃទី ១៦ ខែកញ្ញា អ្នកនាំពាក្យក្រុមតាលីបង់លោក Suhail Shaheen បានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅក្នុងរដ្ឋាភិបាលបណ្តោះអាសន្នរបស់អាហ្វហ្កានីស្ថាន លោក Sirajuddin Haqqani មានជំនួបជាមួយតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកអាហ្វហ្កានីស្ថាន លោកស្រី  Deborah Lyons ដើម្បីពិភាក្សាអំពីជំនួយមនុស្សធម៌។
តំណាងពិសេសរបស់អង្គការសហប្រជាជាតិមានជំនួបជាមួយ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្កានីស្ថាន - ảnh 1អ្នកនាំពាក្យក្រុមតាលីបង់លោក Suhail Shaheen (រូបថត៖ AP)

នៅក្នុងសេចក្តីប្រកាសមួយនៅលើបណ្តាញសង្គម Twitter អ្នកនាំពាក្យរូបនេះបានលើកច្បាស់ថា នៅក្នុងជំនួបមុននេះមួយថ្ងៃ លោក Haqqani បានអះអាងថា ក្រុមបុគ្គលិករបស់អង្គការសហប្រជាជាតិអាចធ្វើប្រតិបត្តិការជួយសង្គ្រោះផ្តល់ជំនួយចាំបាច់ដល់ប្រជាជនអាហ្វហ្គានីស្ថានដោយមិនរងបញ្ហារារាំងណាមួយឡើយ។

ក្នុងពេលនោះ ស្ថានបេសកកម្មជួយឧបត្ថម្ភរបស់អង្គការសហប្រជាជាតិប្រចាំនៅអាហ្វហ្គានីស្ថានបានឲ្យដឹងថា នៅក្នុងជំនួបនេះ លោកស្រី Deborah Lyons បានសង្កត់ធ្ងន់ទៅលើតម្រូវការដើម្បីធានាថាបុគ្គលិកអង្គការសហប្រជាជាតិទាំងអស់ក៏ដូចជាបុគ្គលិកមនុស្សធម៌នៅអាហ្វហ្គានីស្ថានអាចធ្វើការនិងផ្តល់ជំនួយដល់ប្រជាជនអាហ្វហ្គានីស្ថានដោយគ្មានការបំភិតបំភ័យឬឧបសគ្គអ្វីឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ