តំណាងអន្តរជាតិវាយតំលៃខ្ពស់រាល់ខ្លឹមសារពិភាគ្សានៅ IPU 132

តំណាងអន្តរជាតិវាយតំលៃខ្ពស់រាល់ខ្លឹមសារពិភាគ្សានៅ IPU 132 - ảnh 1
តំណាងអន្តរជាតិវាយតំលៃខ្ពស់រាល់ខ្លឹមសារពិភាគ្សានៅ IPU 132 (VOV)

        Vovworld-ក្នុងក្របខ័ណ្ឌសកម្មភាពនៃមហាសន្និបាតសហភាពអន្តរសភា
​ពិភពលោកលោកទី១៣២ (IPU 132) នាថ្ងៃទី៣០មិនាបានប្រព្រឹត្តទៅសម័យ
​ពិភាគ្សានៃគណៈកម្មាធិការអចិន្ត្រៃយ៍ស្ដិពីសន្តិភាពនិងសន្តិសុខអន្តរជាតិ
សម័យ​ប្រជុំពេញអង្គពិភាគ្សាអំពីប្រធានបទបន្ទាន់ សម័យប្រជុំរបស់​គណៈ
​កម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកអំពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។

        វាយតំលៃអំពីសម័យពិភាគ្សាទៅលើពង្រាងសេចក្តីសំរេចចិត្តច្បាប់​អន្តរ
ជាតិក្នុងបញ្ហាអធិបតេយ្យភាពជាតិ មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង​របស់​គ្នា
និងសិទ្ធិមនុស្ស សមាជិការអាល្លឺម៉ង់លោកស្រី Dagmar Freitag ប្រធាន​គណៈ​
កម្មាធិការកីឡារដ្ឋសភាអាល្លឺម៉ង់ សមាជិការគណៈកម្មាធិការកិច្ចការ​បរទេស
អាល្លឺម៉ង់បានចាត់ទុកថា៖

        “បញ្ហាប្រជាធិបតេយ្យសិទ្ធិមនុស្សក្នុងដំណាក់កាលនេះគឺចាំបាច់ណាស់។
នៅដំបន់ជាច្រើនលើពិភពលោក ប្រជាជនមិនបានរស់នៅក្នុងសន្តិភាព ជារៀង
​រាល់ថ្ងៃត្រូវរងការវាយប្រហាររំលោភទៅលើសិទ្ធិមនុស្ស។ ការចូលរួមរបស់​ប្រទេស
ចំនួន១៦៦របស់ IPU លើកនេះនិងសេចក្តីសំរេចចិត្តដែលគេអនុម័តនឹង​មានសារៈ
សំខាន់មិនត្រឹមតែចំពោះប្រទេសមានខឿនប្រជាធិបតេយ្យប៉ុណ្ណោះទេ ថែមទាំង
ចំពោះប្រទេសមិនទាន់បានធានាសិទ្ធិសំរាប់ប្រជាជនទៀតផង។”

        រួមទស្សនៈ ប្រធានរដ្ឋសភាសាធារណៈរដ្ឋ De Sao Tome លោក Jose da Graca
Diogo បានអះអាងថា៖

        “នៃជាខ្លឹមសារពិភាគ្សាដ៏សែនសំខាន់។ យើងត្រូវមានកិច្ចសហប្រតិបត្តិការ​នៅ
​ថ្នាក់​សកលលោក។ ខ្ញុំចាត់ទុកថាប្រធានបទដែលវៀតណាមនាំចេញ អភិវឌ្ឍន៍​ដ៏
ចីរភាព ប្រែក្លាយពាក្យសម្ដីក្លាយទៅជាសកម្មគឺមានផលប្រយោជន៍​ចំពោះយើង
ទាំងអស់គ្នា៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ