តំណាង WHO អំពាវនាវឲ្យប្រជាជនកម្ពុជាចូលរួមក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - យោងតាមលោកស្រី Li Ailan រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃជំងឺរាតត្បាត ហើយប្រជាជនចាំបាច់ត្រូវដើរតួនាទីជាស្នូលដែរ។
ប្រជាជនត្រូវបានឆ្លងការសម្លាប់មេរោគនៅពេលចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ២០ ឧសភា ២០២១ (រូបថត៖ AFP/TTXVN) |
តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅប្រទេសកម្ពុជា លោកស្រី Li Ailan នៅថ្ងៃទី ១៣ ខែមិថុនាបានមានប្រសាសន៍ថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះកំពុងស្ថិតក្នុងដំណាក់កាលដ៍សំខាន់សម្រាប់ការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ហើយបានអំពាវនាវឲ្យមានការចូលរួមរបស់ប្រជាជន ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។
យោងតាមលោកស្រី Li Ailan រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃជំងឺរាតត្បាត ហើយប្រជាជនចាំបាច់ត្រូវដើរតួនាទីជាស្នូលដែរ។ លោកស្រីបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវផ្តោតលើការអនុវត្តវិធានការបង្ការការឆ្លងរាលដាល ដូចជា ពាក់ម៉ាស់និងអនុវត្តន៍ការរក្សាគម្លាតសុវត្ថិភាព លាងដៃឱ្យបានញឹកញាប់ និងប្រជាជនត្រូវចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជាបានអោយដឹងថា ប្រទេសនេះបានកត់ត្រានូវករណីឆ្លងថ្មីជំងឺកូវីដ ១៩ ចំនួន ៤៦៨ ករណី នៅថ្ងៃទី ១៤ ខែមិថុនា ដែលនាំឱ្យមានករណីវិជ្ជមានសរុបជាមួយវីរុស SARS-CoV-2 ឡើងទៅដល់ ៣៨.៩៦៩ ករណី ក្នុងនោះ អ្នកជំងឺចំនួន ៣៤៨ នាក់បានស្លាប់៕