តួនាទីដែលមិនអាចខ្វះបានរបស់អង្គការ WTO ក្នុងប្រព័ន្ធពាណិជ្ជកម្មសកល
(VOVWORLD) - ក្នុងរយៈពេល ២ ថ្ងៃទី ចាប់ពី ថ្ងៃទី ២៤ ដល់ ថ្ងៃទី ២៥ ខែតុលា នៅទីក្រុង Ottawa ប្រទេសកាណាដា បានប្រព្រឹត្តទៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីការកែទម្រង់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដោយមានគោលដៅកំណត់កម្មវិធី ធ្វើសកម្មភាពជាក់ស្តែងសំដៅពង្រឹងនិងធ្វើឲ្យអង្គការ WTO កាន់តែល្អប្រសើរថែមទៀតនាពេលអនាគត។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីការកែទម្រង់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) |
កិច្ចប្រជុំនេះបានរៀបចំឡើងក្រោមអធិបតីភាពរបស់ រដ្ឋមន្ត្រីផ្នែកពិពិធកម្មពាណិជ្ជកម្មអន្តរជាតិកាណាដា លោក Jim Carr ដោយ ផ្តោតលើការពិភាក្សាអំពីប្រធានបទសំខាន់ៗចំនួន៣រួមមាន៖កម្មវធីធ្វើសកម្មភាពជាបឋមសំដៅលើការលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពរបស់អង្គការ WTO ;ទី២គឺ ការពារនិងពង្រឹងប្រព័ន្ធដោះស្រាយជម្លោះ និងទី៣គឺផ្លាស់ប្តូរថ្មីមុខងារ ក្នុងកិច្ចចរចាររបស់អង្គការ WTO។ កិច្ចប្រជុំនេះមានការចូលរួមរបស់មជ្ឈ ដ្ឋានមន្ត្រីនៃខឿនសេដ្ឋកិច្ចចំនួន ១៣ រួមមានប្រទេសកាណាដា អូស្ត្រាលី នូវែលសេឡង់ ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី ប្រេស៊ីល ឈីលី ម៉ិកស៊ិក កេនយ៉ា ន័រវែស ស្វ៊ីស និងសហភាពអឺរ៉ុប (EU)។ លោក Jim Carr ទទួលស្គាល់ថាការ កែទម្រង់អង្គការ WTO នឹងគ្មានអត្ថន័យប្រសិនបើខ្វះការចូលរួមរបស់អាមេរិក និងចិន ក៏ប៉ុន្តែជាទីដំបូង ទីក្រុង Ottawa មានបំណងចង់ប្រមូលផ្តុំក្រុមប្រទេសរួមគ្នាចែករំលែកទស្សនៈក្នុងការធានាសណ្តាប់ធ្នាប់អន្តរជាតិដោយឈរលើបទបញ្ញត្តិ។
កិច្ចប្រជុំនេះក៏បានចេញសេចក្តីថ្លែងការណ៍ស្តីពីការគាំទ្រយ៉ាងខ្លាំងក្លា ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយឈរលើបទបញ្ញត្តិ ព្រមទាំងសង្កត់ធ្ងន់ លើសារៈសំខាន់ដែលមិនកាត់ផ្តាច់ពិតួនាទីរបស់អង្គការ WTO ក្នុងការបង្កលក្ខណៈ ងាយស្រួល និង ការពារពាណិជ្ជកម្ម៕