តួនាទីរបស់វៀតណាមក្នុងគោលនយោបាយ “ទិសដៅខាងកើត” របស់ហុងគ្រី

(VOVWORLD) - នៅថ្ងៃទី ១៦ ខែតុលាខាងមុខនេះ រដ្ឋមន្រ្តីក្រសួងការបរទេស និងសេដ្ឋកិច្ចកិច្ចការបរទេស ហុងគ្រី លោកSzijjártó Peter នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមជាផ្លូវការ។ 
តួនាទីរបស់វៀតណាមក្នុងគោលនយោបាយ “ទិសដៅខាងកើត” របស់ហុងគ្រី - ảnh 1 រូបថតឧទាហរណ៍ (ប្រភព៖ crossed-flag-pins.com)

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងឱកាសរំកលឹកខួបលើកទី ៧០ នៃទំនាក់ទំនងការទូតវៀតណាមនិងហុងគ្រី ព្រមទាំងភ្ជាប់ឡើងវីញនូវសកម្មភាពការទូតទ្វេភាគីដែលត្រូវបានផ្អាកដោយជំងឺរាតត្បាតកូវីដ១៩ផងដែរ។ យោងតាមផែនការ លោក Szijjártó Peter នឹងជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ព្រមទាំងអញ្ជើញមកជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្រ្តីវៀត    ណាម លោក Nguyen Xuan Phucជាដើម។ លើសពីនេះទៀត ភាគីទាំងពីររំពឹងថានឹងមានការផ្លាស់ប្តូរទាក់ទងនឹងការសាងសង់មជ្ឈមណ្ឌលវប្បធម៌ហុងគ្រីនៅប្រទេសវៀតណាមផងដែរ។

គួរបញ្ជាក់ថាដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្រ្តីក្រសួងការបរទេសនិងសេដ្ឋកិច្ចកិច្ចការបរទេសហុងគ្រី លោក Szijjártó Peter លើកនេះ គឺជាឱកាសសម្រាប់ភាគីទាំងពីរពិភាក្សាគ្នាដើម្បីដោះស្រាយបញ្ហាឧបសាគ្គដូចពោលខាងលើនេះ ក៏ដូចជាបង្កើនទំនាក់ទំនងការទូតនិងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ