តួនាទីរបស់សារព័ត៌មានចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចចីរភាព

(VOV)_នាព្រឹកថ្ងៃទី ២២ តុលា នៅទីក្រុងហាណូយ សមាគមអ្នកកាសែត​វៀត
ណាម  បានរួមសហការជាមួយ ការិយាល័យវិទ្យាស្ថាន KAS (​ អាលឺម៉ង់)​ បាន រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ  ដោយប្រធាន៖ “តួនាទីរបស់សារព័ត៌មានចំពោះការ
អភិវឌ្ឍន៍សេដ្ឋកិច្ចចីរភាព” ជាមួយការចូលរួម​របស់ដំណាង​ សមាគម​អ្នកកាសែត ស្ថាប័នសារព័ត៌មាន និងអ្នកកាសែត សរសេរអំពីសេដ្ឋកិច្ច នៃ​ប្រទេសចំនួន៤ គឺ៖ 
ឡាវ  កម្ពុជា ថៃ និងវៀតណាម។ នៅសិក្ខាសាលាលើកនេះដំណាងនានា បានសន្និ
ដ្ឋាន ថា៖ នាបច្ចុប្បន្ន សារព័ត៌មាន​យកចិត្តទុកដាក់ជា​ច្រើន អំពីរាល់បញ្ហាសេដ្ឋកិច្ចធំៗ  មានចរិតលក្ខណះសកល ​ដូចជា៖ សន្ទស្សន៍​កំណើនសេដ្ឋកិច្ច ការទប់ទល់នឹងវិបត្តិ
សេដ្ឋកិច្ច…ជាដើម។ ដំណាងគ្រប់រូប ​សុទ្ធតែបានអះអាងថា៖ ដើម្បីមានព័ត៌មាន ត្រឹម ត្រូវ ចំបញ្ហា និងល្អ អំពីការ​អភិវឌ្ឍន៍សេសដ្ឋកិច្ចចីរភាព បណ្ដាអ្នកកាសែតត្រូវមានចំ ណេះដឹងអំពី ការ​អភិវឌ្ឍន៍ចីរភាព។ ទន្ទឹមនឹងនោះ ការជ្រើសរើសប្រធានបទដើម្បី
ផ្សព្វផ្សាយ​ក៏មានអត្ថន័យសំខាន់ដែរ។ បណ្ដាអ្នកកាសែតមកពីថៃ ឡាវ ក៏នាំចេញ​បណ្ដាបទពិសោធន៍ ច្នៃប្រឌិតថ្មី ដើម្បីសរសេរបញ្ហាសេដ្ឋកិច្ចសំរាប់កាសែត​មានប្រ
សិទ្ធភាព ដូចជា៖​សុក្រិដ្ឋគ្រិះដ្ឋានច្បាប់ ស្ថាបនានិងអភិវឌ្ឍន៍​កម្មវិធីឃោសនា ដោយ ខ្លឹមសារស្នូល ដើម្បីអភិវឌ្ឍន៍ចីរភាព…។ល៕

តួនាទីរបស់សារព័ត៌មានចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចចីរភាព - ảnh 1
តួនាទីរបស់សារព័ត៌មានចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចចីរភាព(internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ