តំបន់ទូទាំងប្រទេសសកម្មត្រៀមរៀបចំកិច្ចការបោះឆ្នោតសមាជិកសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់
(VOVworld)-នាថ្ងៃទី២៣មិនា ក្រុមការងារនៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ដឹកនាំដោយអនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមរណ សិរ្សមាតុ
ភូមិវៀតណាម លោក Vu Trong Kim បានអញ្ជើញជួបធ្វើការជាមួយ ថ្នាក់ដឹកនាំខេត្ត
Hung Yen ស្តីពីកិច្ចការបោះឆ្នោតសមាជិកសភានីតិកាលទី១៤ និងសមាជិកក្រុម
ប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ២០១៦-២០២១។តាមការវាយតម្លៃរបស់ក្រុម
ការងារគឺ កិច្ចការបោះឆ្នោតនៅខេត្ត Hung Yen បានអនុវត្ត ត្រឹមត្រូវតាមច្បាប់ ធានា
បានទាន់ពេលវេលា ហើយការឧទ្ទេសនាមបេក្ខជន សមាជិកសភា សមាជិកក្រុម
ប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ក៏បានអនុវត្តតាមបែប បទ សមាសភាពនិងបរិមាណ។
|
ទិដ្ឋភាពក្នុងជំនួបធ្វើការរបស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតនៅខេត្ត Hung Yen |
ក៏ក្នុងថ្ងៃទី២៣មិនា គណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត Phu Tho បាន
រៀបចំ “សន្និសីទបញ្ជាណែនាំការទទួលយកមតិយោបល់និងទំនុកទុកចិត្តនៅ លំនៅដ្ឋានសម្រាប់បេក្ខជនសមាជិក សមាជិការសភានីតិកាលទី១៤និងក្រុម ប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០១៦-២០២១”។ យោងតាមសំណូមពរ ដែលបានដាក់ចេញនោះ បេក្ខជនសមាជិក សមាជិការសភានិងក្រុមប្រឹក្សាប្រជា ជនគ្រប់ជាន់ថ្នាក់នឹងបញ្ចប់ការយកមតិយោបល់រួមទាំងទំនុកទុកចិត្តរបស់អ្នក
បោះឆ្នោតនៅទីលំនៅដ្ឋាន កន្លែងធ្វើការ ដោយមិនហួសពីថ្ងៃទី១២មេសា។
ក្នុងថ្ងៃដដែល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្ត Tay Ninh បានបើកកិច្ចប្រជុំលើកទី៥ សំដៅវាយតម្លៃនូវល្បឿនត្រៀមរៀបចំឲ្យកិច្ចការបោះ ឆ្នោតនាពេលខាងមុខ។មុននោះ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣មិនា ក្រុមការងារ របស់គណៈកម្មាធិការបញ្ជាណែនាំភាគពាយព្យបានទៅពិនិត្យកិច្ចការត្រៀមរៀប
ចំបោះឆ្នោតសាមជិកសភានីតិកាលទី១៤និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ២០១៦-២០២១នៅខេត្ត Ha Giang។ នាបច្ចុប្បន្ន ស្ថាប័នគ្រប់ជាន់ថ្នាក់
នៅខេត្ត Ha Giang បានបញ្ចប់កិច្ចការចុងក្រោយនិងត្រៀមជាស្រេចសម្រាប់ការ បោះឆ្នោតនាពេលខាងមុខ៕