តំបន់នានាទូទាំងប្រទេសបានបើកបុណ្យកាសែតនិទាឃៈរដូវឆ្នាំរកានព្វស័ក២០១៧
(VOVworld)-នាថ្ងៃទី ២៣មករា មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ Ha Nam បាន
បើកពិធីបង្ហាញកាសែតនិងពាក្យប្រស្នាតេតនិទាឃៈរដូវឆ្នាំរកានព្វស័ក២០១៧។
កម្ម វិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ខែមករាដល់ថ្ងៃទី៧កុម្ភៈឆ្នាំ២០១៧។ សៀវ
ភៅ ជាង៣០០ក្បាលរួមទាំងកាសែត១០០ប្រភេទដែលស្តីពីសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមរបស់ប្រទេសជាតិនិងពាក្យប្រស្នាចំនួន៣០បានតាំងបង្ហាញនៅទីនេះ ដែល
បង្កើតឡើងបរិយាកាសនិទាឃៈរដូវ។ ក្នុងឱកាសនេះដែរ គណៈកម្មាធិការបក្ស ក្រុម
ប្រឹក្សាប្រជាជនខេត្ត Ha Nam បានរៀបចំពីធីជួបសំណេះសំណាលជាមួយអ្នកបដិវត្តន៍
ជើង ចាស់និងទៅសាកសួរសុខទុក្ខជូនអំណោយសម្រាប់គ្រួសារគោលនយោបាយ
ជូន មានគុណូបការៈ កុមារកំព្រា លើទូទាំងខេត្ត។
ក្នុងថ្ងៃដដែល សមាគមន៍អ្នកកាសែតខេត្ត Ninh Binh បានរួមសហការជាមួយ
មន្ទីរវប្បធម៌ កីឡាខេត្ត Ninh Binh រៀបចំពិធីបើកឲ្យដំណើរការបុណ្យកាសែតនិទា
ឃៈរដូវឆ្នាំរកានព្វស័ក២០១៧។ នៅទីនេះបានតាំងបង្ហាញកាសែតជាច្រើនប្រភេទ
សម្រាប់បម្រើទស្សនិកជន។ ពិធីបុណ្យកាសែតនិទាឃៈរដូវខេត្ត Ninh Binh បាន
បើករហូតដល់ថ្ងៃទី១៥ខែមាឃឆ្នាំរកានព្វស័ក២០១៧ផងដែរ៕