តំបន់នានាទូទាំងប្រទេសពង្រឹងវិធានការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) -  ចំពោះមុខស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ កាន់ តែមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនោះ  តំបន់នានានៅទូទាំងប្រទេសវៀតណាមបានពង្រឹងវិធានការយ៉ាងខ្លាំងដើម្បីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។

តំបន់នានាទូទាំងប្រទេសពង្រឹងវិធានការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ - ảnh 1តំបន់នានាទូទាំងប្រទេសពង្រឹងវិធានការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩

នាថ្ងៃទី ២២ សីហា គណៈកម្មា ធិការដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ នៃទីក្រុងហាណូយ បានជួបធ្វើការជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ មណ្ឌលសុខភាពក្នុងតំបន់ ដើម្បីពិភាក្សាអំពីវិធានការបង្ការនិងទប់ស្កាត់ ជំងឺរាត ត្បាត។ គណៈកម្មាធិការដឹកនាំបានបញ្ជាណែនាំឲ្យមន្ទីរពេទ្យនិងមណ្ឌលសុខភាពនា នា បន្តពង្រឹងនិងរឹតបន្តឹងវិធានការត្រួតពិនិត្យនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺរាតត្បាត ជាពិសេសនៅតាមមូលដ្ឋាននិងមន្ទីរពេទ្យ ដែលត្រូវវាយតម្លៃ ថា មានសុវត្ថិភាពទាប។ ជាពិសេស មន្ទីរសុខាភិបាលទីក្រុងហាណូយ បានសម្រេចចិត្តផ្អាកប្រតិបត្តិការនៅមន្ទីរពេទ្យឯកជនចំនួន ៣ កន្លែង ដែលមិនធានានូវលក្ខណៈវិនិច្ឆ័យសុវត្ថិ ភាពសម្រាប់ការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។

នៅខេត្ត Ninh Binh ក្រុមអធិការកិច្ចនៃមន្ទីរសុខាភិបាលខេត្ត Ninh Binh បានអនុវត្តន៍ការពិនិត្យលើមណ្ឌលសុខភាពជាង ១០ កន្លែង អំពីការបងា្ករនិងទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩។ លទ្ធផលគឺ អង្គភាព មូលដ្ឋានសុខាភិបាលទាំងអស់ សុទ្ធតែទទួលបានពិន្ទុសុវត្ថិភាពស្របតាមលក្ខណៈវិនិច្ឆ័យរបស់ក្រសួងសុខាភិបាលដែរ។

នៅទីក្រុង Da Nang ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែសីហា មណ្ឌលសុខភាព បានយកវត្ថុសំណាករបស់ជនបរទេសដែលកំពុងរស់នៅក្នុងតំបន់នេះ ដើម្បីពិនិត្យនិងស្វែងរកអ្នកផ្ទុះជំងឺកូវីដ ១៩ នៅក្នុងសហគមន៍។

នៅទីក្រុងហូជីមិញ មន្ទីរការងារ យុទ្ធជនពិការនិងសង្គមកិច្ចទីក្រុងហូជីមិញ បានចេញផ្សាយនូវឯកសារ ដោយផ្តោតសំខាន់លើការគ្រប់គ្រងប្រជាជនដែលរស់នៅតាមទីសាធារណៈ ដែលគ្មានកន្លែងស្នាក់នៅមានស្ថេរភាព សម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ