តំបន់នីមួយៗត្រូវមានយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា រូបមន្តដ៏ល្អក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺនោះគឺ “រកឃើញយ៉ាងឆាប់រហ័ស ធ្វើចត្តាឡីស័កយ៉ាងឆាប់រហ័ស ធ្វើតេស្តយ៉ាងទូលំទូលាយនិងឆាប់រហ័ស”។ 

នារសៀលថ្ងៃទី១២ សីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងគណៈអចិន្រ្តៃយ៍រដ្ឋាភិបាលជាមួយបណ្ដាក្រសួង ស្ថាប័ននិងខេត្ត ក្រុងចំនួន ១៥អំពីស្ថានភាពនិងវិធានការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19។

លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា រូបមន្តដ៏ល្អក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺនោះគឺ “រកឃើញយ៉ាងឆាប់រហ័ស ធ្វើចត្តាឡីស័កយ៉ាងឆាប់រហ័ស ធ្វើតេស្តយ៉ាងទូលំទូលាយនិងឆាប់រហ័ស”។ ពីបទពិសោធន៍របស់ខេត្តក្វាងណាមនិងទីក្រុងដាណាំង លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យតំបន់ផ្សេងៗ បង្កើតក្រុមឃោសនានិងឃ្លាំមើលជម្ងឺ Covid-19 នៅក្នុងសហគមន៍ ដើម្បីរកឃើញមុខសញ្ញាសង្ស័យហើយរាយការណ៍ជូនបុគ្គលិកសុខាភិបាល មកត្រួតពិនិត្យ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖

“តំបន់នីមួយៗគួរតែបង្កើតយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងជម្ងឺទាំងខាងសេដ្ឋកិច្ចនិងសុខាភិបាល។ មិនចាំបាច់ធ្វើចត្តាឡីស័កចំពោះទីក្រុងឬខ័ណ្ឌ ស្រុកទាំងស្រុងក្នុងរយៈពេលយូរអង្វែងនោះឡើយ ប៉ុន្តែត្រឹមអនុវត្តចំពោះតំបន់នានាដែលមានហានិភ័យឆ្លងជម្ងឺខ្ពស់ក្រោមការឃ្លាំមើលរបស់បុគ្គលិកសន្តិសុខតែប៉ុណ្ណោះ។ បណ្ដាតំបន់ត្រូវចាត់វិធានការឲ្យបានសមស្រប មិនអាចមើលស្រាលលើសុខភាពនិងអាយុជីវិតរបស់ប្រជាជន ព្រមទាំងក៏មិនអាចបិទសកម្មភាពទាំងស្រុងបានឡើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ