តំបន់ពាណិជ្ជកម្មសេរីរវាងអាស៊ាននិង EAEU នឹងត្រូវបានបង្កើតឡើង ក្រោយរយៈពេល៣ទៀត

តំបន់ពាណិជ្ជកម្មសេរីរវាងអាស៊ាននិង EAEU នឹងត្រូវបានបង្កើតឡើង ក្រោយរយៈពេល៣ទៀត - ảnh 1
រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ីលោក Aleksey Uliukaiev (រូបថត៖paginadebanci.ro)

(VOVworld) - តំបន់ពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសជាសមាជិកសម្ព័ន្ធភាព
សេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) និងសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន)
នឹងត្រូវបានបង្កើតឡើងក្រោយរយៈពេល៣ឆ្នាំទៀត។រដ្ឋ មន្រ្តីក្រសួងអភិវឌ្ឍន៍
សេដ្ឋកិច្ចរុស្ស៊ីលោក Aleksey Uliukaiev បានអះអាងដូច្នេះ នាថ្ងៃទី៥ សីហា បន្ទាប់ពី
បញ្ចប់ជំនួបរវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃរុស្ស៊ី និងប្រទេសអាស៊ាននានា
នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។សេចក្ដីថ្លែងការណ៍ ស្ដីអំពីការបង្កើត FTA រវាង
អាស៊ាននិង EAEU ត្រូវបាននាំចេញនៅសន្និសីទ កំពូលរុស្ស៊ី-អាស៊ាន នៅទីក្រុង
 Sochi សហព័ន្ធរុស្ស៊ី កាលពីខែឧសភាកន្លងទៅ។រដ្ឋមន្ត្រីលោក Uliukaiev សង្កត់
ធ្ងន់ថា កិច្ចព្រមព្រៀងដែលទទួលបាននៅក្រុង Sochi នឹងដើរតួនាទីសំខាន់ដើម្បី
កសាង FTA ព្រមទាំងឲ្យដឹងថា នាពេលខាង មុខនេះ ក្រុមស្រាវជ្រាវ EAEU និង
អាស៊ាន នឹងត្រូវបានបង្កើតឡើងក្រោមការដឹក នាំរបស់ថ្នាក់ដឹកនាំជួរមុខដើម្បី
ធានាប្រសិទ្ធិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ