តំបន់រំលឹកវិញ្ញាណក្ខ័ន្ធស្ដេច Hung នៅទីក្រុងហូជីមិញទាក់ទាញភ្ញៀវមកទស្សនា ចំនួន៣លាននាក់

(VOVWORLD) - ចាប់តាំងពីពេលនោះមក តំបន់នេះគឺជាកន្លែងរៀបចំ ពិធីបុណ្យសែនខួបស្ដេច Hung ជារៀងរាល់ឆ្នាំនៃទីក្រុងនិងតំបន់ភាគខាងត្បូង ប្រទេស។

   នាយប់ថ្ងៃទី១៤ ខែមេសា នៅឧទ្យានប្រវត្តិសាស្ត្រវប្បធម៌ប្រជាជាតិ ខ័ណ្ឌ ទី៩ ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម គណៈចាត់តាំងការរំលឹកខួបពិធី បុណ្យទាននៃទីក្រុង បានរៀបចំកម្មវិធីសិល្បៈរំលឹកខួបលើកទី១០ទិវាបើក សម្ពោធតំបន់រំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាស្ដេច Hung។

        ១០ឆ្នាំមុននេះ គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន រណសិរ្ស មាតុភូមិវៀតណាមទីក្រុងនិងគណៈកម្មាធិការប្រជាជនទីក្រុង បានរៀបចំពិធីបើក សម្ពោធតំបន់រំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាស្ដេច Hung ក្នុងឱកាសពិធីបុណ្យសែនខួប ស្ដេច Hung ឆ្នាំ២០០៩។ ចាប់តាំងពីពេលនោះមក តំបន់នេះគឺជាកន្លែងរៀបចំ ពិធីបុណ្យសែនខួបស្ដេច Hung ជារៀងរាល់ឆ្នាំនៃទីក្រុងនិងតំបន់ភាគខាងត្បូង ប្រទេស។ គិតរហូតដល់ពេលនេះ តំបន់រំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាស្ដេច Hung បានទទួលស្វាគមន៍ភ្ញៀវមកទស្សនាប្រមាណ៣លាននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ