តំបន់វាលសណ្តរទន្លេ Cuu Long តៀមរៀបចំដំណោះស្រាយទប់ទល់ នឹងគ្រោះទឹកជំនន់

(VOVWORLD) - នាថ្ងៃទី ២៣ខែកញ្ញា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានចុះពិនិត្យមើលស្ថានភាពទឹកជំនន់នៅស្រុកនានានៅខេត្ត Dong Thap និងចង្អុលបញ្ជាការងារបង្ការនិងទប់ទល់ទៅនឹងទឹកជំនន់ចំពោះខេត្តដែលរងផលប៉ះពាល់ដូចជាខេត្ត Dong Thap, Kien Giang និង Long An។
តំបន់វាលសណ្តរទន្លេ Cuu Long តៀមរៀបចំដំណោះស្រាយទប់ទល់ នឹងគ្រោះទឹកជំនន់ - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានចុះពិនិត្យមើលស្ថានភាពទឹកជំនន់នៅស្រុកនានានៅខេត្ត Dong Thap

       លោក Trinh Dinh Dung បានស្នើឲ្យមូលដ្ឋាននានាត្រៀមរៀបចំដំណោះស្រាយទប់ទល់នឹងគ្រោះទឹកជំនន់ឲ្យបានល្អបំផុត ព្រមទាំង គៀងគរគ្រប់មធ្យោបាយនិងសម្ភារៈបរិក្ខានៅនឹងទីកន្លែង និងការពារអាយុជីវិតសំរាប់កុមារទាំងអស់ និងបញ្ជូនក្រុមគ្រួសារនៅតំបន់បាក់ស្រុត ដីទៅដល់ទីកន្លែងសុវត្ថិភាពនិងមិនទុកឲ្យក្រុមគ្រួសារណាមួយឃ្លានបាយដោយ សារគ្រោះទឹកជំនន់ហើយ។ លោក Trinh Dinh Dung ក៏បានស្នើឲ្យ មូលដ្ឋាននៅតំបន់វាលសណ្តទន្លេ Cuu Long រួមទាំងគ្រប់ក្រសួង ស្ថាប័ន ពាក់ព័ន្ធនានា ជម្រុញអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីអំពី ការអភិវឌ្ឍតំបន់វាលសណ្តទន្លេ Cuu Long ប្រកបដោយចីរភាព ដើម្បីបន្ស៊ាំ នឹងការប្រែប្រួលអាកាសធាតុ ក្នុងនោះមានការអភិវឌ្ឍតាមទិសដៅកែទម្រង់រចនាសម្ព័ន្ធ សេដ្ឋកិច្ចឡើងវិញ ផ្លាស់ប្តូរថ្មីផលិតកម្ម និងរៀបចំទីលំនៅដ្ឋានឲ្យប្រជាជនឡើងវិញ ជាដើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ