តំបន់វាលសណ្តរនៃទន្លេ Cuu Long អនុវត្តសកម្មភាពជំរុញតវិស័យទេសចរណ៍ជាច្រើនក្រោយពីជំងឺរាតត្បាត COVID-19

(VOVWORLD) - ដើម្បីគាំទ្រចំពោះ“ កម្មវិធីជំរុញតម្រូវការទេសចរណ៍” របស់សមាគមទេសចរណ៍វៀតណាម នាថ្ងៃទី ២៩ ខែឧសភានៅទីក្រុង Can Tho សមាគមទេសចរណ៍វាលសណ្តរទន្លេ Cuu Long បានរៀបចំកម្មវិធី“ ជំរុញវិស័យទេសចរណ៍នៅតំបន់វាលសណ្ដរទន្លេ Cuu Long ក្រោយពីជំងឺរាតត្បាត COVID-19” ។
តំបន់វាលសណ្តរនៃទន្លេ Cuu Long អនុវត្តសកម្មភាពជំរុញតវិស័យទេសចរណ៍ជាច្រើនក្រោយពីជំងឺរាតត្បាត COVID-19 - ảnh 1 ទិដ្ឋភាពនៃពិធីចាប់ផ្តើមកម្មវិធីជំរុញវិស័យទេសចរណ៍នៅតំបន់វាលសណ្តទន្លេ Cuu Long ក្រោយពីជំងឺរាតត្បាត COVID-19

តាមនោះ សមាគមនឹងអនុវត្តកម្មវិធីនេះនៅតាមខេត្ត / ក្រុងចំនួន ១៣ នៃ តំបន់វាលសណ្តទន្លេ Cuu Long ចាប់ពីខែមិថុនា ដល់ខែធ្នូ ឆ្នាំ ២០២០ ដោយមាន សកម្មភាពជាច្រើនដូចជាការលើកទឹកចិត្តអង្គភាពអាជីវកម្មទេសចរណ៍ចូលរួមយ៉ាងសកម្មក្នុងកម្មវិធីជំរុញវិស័យទេសចរណ៍ និងបង្កើនការតភ្ជាប់តំបន់ សហគ្រាស និងអង្គការផ្នែកទេសចរណ៍នានាជាដើមផងដែរ។ លោក Tran Huu Hiep អនុប្រធានសមាគមទេសចរណ៍តំបន់វាលសណ្តរទន្លេ Cuu Long បានមានប្រសាសន៍ថា៖

«ទី១គឺវិស័យទេសចរណ៍ត្រូវតែអនុវត្តសេវាកម្មដើរទន្ទឹមគ្នាទាំងពីរពោលគឺទាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនិងស្តារទីផ្សារឡើងវិញផងដែរ។ ទី ២ គឺស្តារឡើងវិញនូវសកម្មភាពទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរទៅកាន់តំបន់ វាលសណ្ដទន្លេ Cuu Long ។ ទី៣ គឺរួមចំណែកបង្កើតការងារធ្វើនិងជីវភាពរស់នៅសម្រាប់ពលករដែលបាត់បង់ការងារធ្វើដោយសារជំងឺឆ្លង COVID-19។ រីឯទី៤គឺបង្កើតលក្ខខណ្ឌល្អបំផុត និងធានានូវសុវត្ថិភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លង សម្រាប់ប្រជាជន ដូចជាការធ្វើដំណើរទេសចរណ៍។ ហើយទី ៥ គឺបង្កើនបន្ថែមនូវប្រភពប្រាក់ចំណូលថវិកាផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ