តំបន់ Mu Cang Chai - គោលដៅទេសចរណ៍ជួរមុខគេនៅលើពិភពលោកនៅឆ្នាំ ២០២០

(VOVWORLD) -   ទីភ្នាក់ងារសារព័ត៌មាន CNBC ទើបតែសរសេរអត្ថបទមួយដែលវាយតម្លៃថា តំបន់ Mu Cang Chai ខេត្ត Yen Bai គឺជាគោលដៅទេសចរណ៍ដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិខណៈដែលទៅទស្សនានៅប្រទេសវៀតណាមក្នុងឆ្នាំ ២០២០។
តំបន់ Mu Cang Chai - គោលដៅទេសចរណ៍ជួរមុខគេនៅលើពិភពលោកនៅឆ្នាំ ២០២០ - ảnh 1 តំបន់ Mu Cang Chai - គោលដៅទេសចរណ៍ជួរមុខគេនៅលើពិភពលោកនៅឆ្នាំ ២០២០

CNBC បានពណ៌នាថាតំបន់ Mu Cang Chai ប្រៀបដូចជាគុជខ្យងមួយដែលស្ថិតយ៉ាងជ្រៅនៅក្នុងជ្រលងភ្នំនានា ដែលត្រូវពូនជ្រុំដោយភក់ល្បប់ទន្លេក្រហម ដោយមានភូមិនៅលើភ្នំ សម្របខ្លួនទៅក្នុងទិដ្ឋភាពវាលស្រែជម្រាលភ្នំបៃតង់ខ្ចីផងដែរ។ យោងតាមសារព័ត៌មាន CNBC បានឲ្យដឹងទៀតថាកាលពីសតវត្សរ៍ជាច្រើនមុនៗនេះ បុព្វបុរសរបស់ជនជាតិនានានៅតំបន់ខ្ពង់រាបភាគខាងជើងនៃប្រទេសវៀតណាមបានបង្កើតតំបន់ជាទីមនោរម្យ នេះដើម្បីរស់រានមានជីវិត។ មកដល់តំបន់នេះភ្ញៀវ ទេសចរមិនគួររំលងទៅទស្សនានៅទីតាំងដ៏ល្បីល្បាញចំនួន ៣ ដែលមានវាលស្រែកាំជណ្តើរដ៏ស្រស់ត្រកាល គឺជា La Pan Tan  Che Cu Nha និង De Xu Phinh៕

ប្រតិកម្មទៅវិញ

ផ្សេងៗ