តបស្នងសងគុណ និងរំលឹកដល់វិញ្ញាណក្ខ័ន្ធវីរជន និងយុទ្ធជនពលីដែលបានពលីកម្មដើម្បីឯករាជ្យជាតិ

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៧៦ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៦- ២៧ កក្កដា ២០២៣) នៅថ្ងៃទី ២៥ ខែកក្កដា នៅទីក្រុងហូជីមិញ ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានអញ្ជើញទៅអុជធូបនៅទិសក្ការៈបូជាបណ្តាស្តេច Hung   នៅឧទ្យានប្រវត្តិ សាស្ត្រ និងវប្បធម៌ជាតិនៃទីក្រុងហូជីមិញ; ទស្សនា និងលើកទឹកចិត្តគ្រួសារយុទ្ធជនពិការ និងសាច់ញ្ញត្តិរបស់យុទ្ធជនពលីនៅទីក្រុង Thu Duc (ចំណុះទីក្រុងហូជីមិញ)។

តបស្នងសងគុណ និងរំលឹកដល់វិញ្ញាណក្ខ័ន្ធវីរជន និងយុទ្ធជនពលីដែលបានពលីកម្មដើម្បីឯករាជ្យជាតិ - ảnh 1ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia អញ្ជើញអុជធូបនៅឧទ្យានប្រវត្តិសាស្ត្រ និងវប្បធម៌ជាតិនៅទីក្រុងហូជីមិញ (រូបថត៖ Thanh Vu/TTXVN)

ថ្លែងមតិនៅចំពោះគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនទីក្រុង Thu Duc ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានសង្កត់ធ្ងន់លើការងារតបស្នងសងគុណ និងរំលឹកដល់វិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលី;  ចុះសួរសុខទុក្ខ និងលើកទឹកចិត្តគ្រួសារគោលនយោបាយ និងប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍ គឺជាសកម្មភាពដ៏មានអត្ថន័យ បង្កប់នូវទំនៀមទម្លាប់សីលធម៌របស់ប្រទេសជាតិ “ផឹកទឹក នឹកដល់ប្រភពដើម”។ ទាំងនេះក៏ជាទំនួលខុសត្រូវ និងសេចក្តីស្រឡាញ់របស់បក្ស រដ្ឋ គ្រប់លំដាប់ថ្នាក់ សាខា និងសង្គមជាតិទាំងមូល ក្នុងការតបស្នងសងគុណ និងរួមដៃគ្នាបំពេញការងារសន្តិសុខសង្គមឱ្យបានល្អ។

កាលពីយប់មិញផងដែរ នៅឈាបនដ្ឋានយុទ្ធជនពលី Truong Son ខេត្ត Quang Tri បានប្រព្រឹត្តទៅកម្មវិធីសិល្បៈ “ការដឹងគុណខែកក្កដា - កម្រងផ្កាជូនដល់យុទ្ធជន ពលី”។ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីប្រមូលវិភាគទានជូនមូលនិធិ “ផ្កាសម្រាប់ផ្នូរសពយុទ្ធជន” នៅខេត្ត Quang Tri ដើម្បីទិញថូសេរ៉ាមិច និងផ្កាសូត្រ ភ្ជាប់លើផ្នូររបស់យុទ្ធជនពលីចំនួនជាង ៥០.០០០ផ្នូរ នៅតាមឈាបនដ្ឋានទាំង ៧២ កន្លែងទូទាំងខេត្ត។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំខេត្ត Quang Tri និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានរៀបចំសកម្មភាពជាច្រើន រួមគ្នាថែរក្សាទីបញ្ចុះសពយុទ្ធជនពលី ទៅសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជនពិការ យុទ្ធជនរងជំងឺនិង មាតាវីរៈភាពវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ