តភ្ជាប់ទំនាក់ទំនងជាមួយតំណាងការទូតវៀតណាមប្រចាំនៅបរទេស ដើម្បីផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ

(VOVWORLD) - នាថ្ងៃទី ៦ ខែតុលា អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម លោក Doan Van Viet និងអនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក To Anh Dung បានធ្វើជាសហអធិបតីភាព ក្នុងកិច្ចប្រជុំតាមអនឡាញជាមួយស្ថានប័នតំណាងការទូតវៀតណាមប្រចាំនៅបរទេស ស្ដីពីការបង្កើនការសម្របសម្រួលគ្នាផ្សព្វផ្សាយទេសចរណ៍វៀតណាម នៅតាមទីផ្សារសំខាន់ៗនានា។ 
តភ្ជាប់ទំនាក់ទំនងជាមួយតំណាងការទូតវៀតណាមប្រចាំនៅបរទេស ដើម្បីផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ - ảnh 1ទិដ្ឋភាពនៃជំនួប (រូបថត៖ vietnamtourism.gov.vn)

ភាគីទាំងពីរបានធ្វើការពិភាក្សា ចែករំលែកព័ត៌មាន អំពីផែនការទទួលភ្ញៀវទេសចរអន្តជាតិនៅ Phu Quoc (ខេត្ត Kien Giang) ការផ្សព្វផ្សាយ ការជំរុញទេសចរណ៍វៀតណាម ការតភ្ជាប់សហគ្រាស និងការត្រៀមរៀបចំបើកចំហទីផ្សារទេសចរណ៍អន្តរជាតិទាំងស្រុង។

តំណាងក្រសួងវប្បធម៌កីឡានិងទេសចរណ៍បានឲ្យដឹងថា ក្រសួងបានធ្វើការជាមួយខេត្ត ក្រុង និងសហគ្រាសទេសចរណ៍នានា ដើម្បីត្រៀមរៀបចំបើកទេសចរណ៍ក្នុងស្រុក ក្រោយពីជំងឺររាតត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រង ដោយឈានចូលដំណាក់កាលរួមរស់ប្រកបដោយសុវត្ថិភាពជាមួយជំងឺរាតត្បាតរកូវីដ ១៩។

ទន្ទឹមនឹងនេះក្រសួងការបរទេស និងបណ្ដាស្ថាប័នតំណាងវៀតណាមប្រចាំនៅ បរទេស នឹងរួមដំណើរ ជួយឧបត្ថម្ភក្រសួងវប្បធម៌កីឡានិងទេសចរណ៍ បើកវិស័យទេសចរណ៍អន្តរជាតិឡើងវិញ។

នៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត និងតំណាងស្ថានប័នការទូតវៀតណាមប្រចាំនៅប្រទេសដូចជា៖ ជប៉ុន កូរ៉េខាងត្បូង ថៃ សហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ រុស្ស៊ី ចិននិងម៉ាឡេស៊ី ជាដើម បានចែករំលែកព័ត៌មានដែលមានប្រយោជន៍ជាច្រើន អំពី តម្រូវការធ្វើដំណើរទេសចរណ៍របស់ប្រជាជននៅប្រទេសនានា ស្ថានភាពចាក់វ៉ាក់សាំងប្រឆាំងកូវីដ -១៩ ក៏ដូចជាផ្ដល់អនុសាសន៍អំពីផលិតផល និងសកម្មភាពចាំបាច់ ដើម្បីទទួលស្វាគមន៍ ភ្ញៀវទេសចរអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ